ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បានចុះផ្សព្វផ្សាយនិងបង្ក្រាបបទល្មើសជលផល ក្នុងចំណុចកដប ភូមិសាស្ត្រខេត្តចំនួន៣

ចេញ​ផ្សាយ​ ៣០ វិច្ឆិកា ២០២៤ 406

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ អមដំណើរដោយក្រុមការងារចម្រុះ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងចំណុចកដប ភូមិសាស្ត្រខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខត្តកំពង់ធំ។

វត្ថុតាងដែលរឹបអូសបានពីបេសកកម្មចុះបង្ក្រាបបទល្មើសជលផលនេះ រួមមាន រុះរើរបាំងលើសប្រវែង និងខុសក្រឡា នៅចំនុចប្រឡាយតាពេជ្រ ចំនុចប្រឡាយតាសោម ព្រំប្រទល់ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង-កំពងធំ ០២ករណី រួមមាន របាំងខុសក្រឡា និងលើសប្រវែងកំណត់ ខុសច្បាប់១៥ខ្សែ ប្រវែង ៣៥០០ម៉ែត្រ  លូកងសាច់អួនចំនួន៣០មាត់   បង្គោលចំនួន៣០០ដើម និងដកបង្គោលដែលជាបទល្មើសនេសាទ បង្គោលចំនួន ១៥កន្លែង ស្មើនឹង១៥០ដើម។  ចំណែក ត្រីចំនួន២០០ក្បាល ត្រូវបានក្រុមការងារចាក់លែងចូលបឹងធម្មជាតិវិញ។

សូមជម្រាបថា ប្រតិបត្តិការនេះ មានការចូលរួមពីសំណាក់លោក សុង ហុង និងលោក ខូវ គួង អគ្គនាយករងនៃរដ្ឋបាលជលផល រួមនឹង នាយអធិការដ្ឋានរដ្ឋជលផលខាងត្បូង-ជើងបឹងទន្លេសាបនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់-កំពង់ឆ្នាំង-កំពង់ធំ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថស្រុកក្រគរ និងកម្លាំងពាក់ព័ន្ធសរុបចំនួន៩២នាក់ ប្រើប្រាស់កាណូត ១៨គ្រឿង។

គណៈអធិបតីបានទាំងចែកជូនប្រេងឥន្ធនៈដល់ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់-បាត់ដំបង-កំពង់ឆ្នាំង និងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូង-ជើងបឹងទន្លេសាប ដើម្បីចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០៩ ធ្នូ ២០២៤ 154

ពលរដ្ឋធ្វើប្រហុកផ្អកសប្បាយរីករាយដោយសារទិន្នផលកើនឡើងនិងតម្លៃសមរម្យជាងឆ្នាំមុន

ពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗសម្រុកមកទិញត្រីធ្វើប្រហុក ផ្អក ដើម្បីរក្សាទុកទទួលទានតាមប្រពៃណីខ្មែរដែលមានតាំងពីយូរយាណាស់មកហើយ។ ដាយនេសាទមួយកន្លែងស្ថិតនៅភូមិប្រាំបីឆោម...
ចេញ​ផ្សាយ​ ០៩ ធ្នូ ២០២៤ 136

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «ការបង្កើតមជ្ឈ មណ្ឌលអភិវឌ្ឍន៍ ការវេចខ្ចប់កម្ពុជា(CPC)»

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «ការបង្កើតមជ្ឈ មណ្ឌលអភិវឌ្ឍន៍ ការវេចខ្ចប់កម្ពុជា(CPC)» ត្រូវបាន សម្ពោធដាក់ឱ្យដំណើរការ ដើម្បីបង្កើនភាពប្រកួត ប្រជែង និងនិរន្តរភាព...
ចេញ​ផ្សាយ​ ០៩ ធ្នូ ២០២៤ 125

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អុឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៤

នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តមរដ្ឋមន្ត្រី ឌិត...
ចេញ​ផ្សាយ​ ០៩ ធ្នូ ២០២៤ 125

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញជួបពិភាក្សាការងារ​ជាមួយក្រុមហ៊ុន Heilongjang Province Maiku Information Technology Co.,Ltd ប្រទេសចិន

នៅថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ បានទទួលជួបពិភាក្សាការងារជាមួយ លោក Li Tao ជា​ប្រធាន​ក្រុមហ៊ុន...
ចេញ​ផ្សាយ​ ០៧ ធ្នូ ២០២៤ 216

ត្រីរាជមួយក្បាល ទម្ងន់១៣២គីឡូក្រាម ដែលចាប់បានដោយអ្នកនេសាទ ទទួលបានការជួយសង្គ្រោះ និងលែងចូលបឹងធម្មជាតិវិញ

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជមួយក្បាលចូលបឹងធម្មជាតិវិញ។...
ចេញ​ផ្សាយ​ ០៧ ធ្នូ ២០២៤ 193

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញក្នុងនាមតំណាង​ក្រសួងកសិកម្ម ចូលរួមក្នុងពិធីប្រារព្ធខួប២៥ឆ្នាំ នៃការងារអភិរក្សរបស់​អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)

នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានការអនុញ្ញាត ពីឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ០៧ ធ្នូ ២០២៤ 201

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជាគណៈអធិបតី ក្នុង​ពិធីអបអរ​សាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើត​​សាកល​វិទ្យាល័យភូមិន្ទកសិកម្ម

នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០...
ចេញ​ផ្សាយ​ ០៦ ធ្នូ ២០២៤ 241

ត្រីរាជមួយក្បាល ទម្ងន់១៣២គីឡូក្រាម ដែលចាប់បានដោយអ្នកនេសាទ ទទួលបានការជួយសង្គ្រោះ និងលែងចូលបឹងធម្មជាតិវិញ

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជមួយក្បាលចូលបឹងធម្មជាតិវិញ។...
ចេញ​ផ្សាយ​ ០៦ ធ្នូ ២០២៤ 220

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបពិភាក្សាជាលើកទី២​ជាមួយសារព័ត៌មានអេអ៊ឹមអេស (AMS) អំពីកិច្ចសហការផ្សព្វផ្សាយ​កម្មវិធីគោលនយោបាយអាទិភាពសហគមន៍កសិកម្មទំនើប

នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប​ពិភាក្សា​ការងារជាមួយសារព័ត៌មានអេអ៊ឹមអេស...
ចេញ​ផ្សាយ​ ០៦ ធ្នូ ២០២៤ 219

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបសំណេះសំណាល​ជាមួយអង្គភាពសារព័ត៌មាន ស៊ី.អ៊ី.អិន (CEN) ពីកិច្ចសុំសហការ​ផ្សព្វផ្សាយលើកកម្ពស់ និងបញ្ជ្រាបព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម

នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យថ្នាក់​ដឹកនាំ​អង្គភាពសារព័ត៌មាន ស៊ី.អ៊ី.អិន...
ចេញ​ផ្សាយ​ ០៦ ធ្នូ ២០២៤ 215

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារនិងមន្ត្រីជំនាញពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចុះតាមដាន ត្រួតពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វនៅក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី៤ ដល់ ៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអនុរដ្ឋលេខាធិការ អេង ជាសាន បានចុះបំពេញបេសកកម្មត្រួតពិនិត្យ...
ចេញ​ផ្សាយ​ ០៦ ធ្នូ ២០២៤ 246

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផែនការតម្រូវការអភិវឌ្ឍស្តង់ដារកម្ពុជាលេីវិស័យពាក់ព័ន្ធ​ និងថវិកាគាំទ្រចាំបាច់សម្រាប់​ ២០២៥-២០៣០

នារសៀលថ្ងៃទី០៥​ ខែធ្នូ​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផែនការតម្រូវការអភិវឌ្ឍស្តង់ដារកម្ពុជាលេីវិស័យពាក់ព័ន្ធ​...