ព័ត៌មាន និងព្រឹត្តិការណ៍ចុង​ក្រោយ
slide 5 to 8 of 12
អំពីនាយកដ្ឋាន

នាយកដ្ឋានកសិ-ឧស្សាហកម្ម ជានាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានភារកិច្ច​ដូចខាង​ក្រោម៖

       ១. រៀបចំគោលនយោបាយ ផែនការ កម្មវិធី គម្រោង និងវិធានការអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម

       ២. ចូលរួមដោះស្រាយរាល់បញ្ហា ដែលទាក់ទងដល់ការអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម និងម្ហូបអាហារ រៀបចំកសាង​នយោបាយ​កសិ-ឧស្សាហកម្ម ដើម្បីតម្រង់ទិសការវិនិយោគផ្នែកផលិតកម្ម ផ្នែកកែច្នៃ និង​ផ្នែកពាណិជ្ជកម្ម

       ៣. ចូលរួមក្នុងការធ្វើទស្សនទាន និងបំផុសនយោបាយលើកកម្ពស់ដល់សហគ្រាសកសិ-ឧស្សាហកម្ម និងកសិ-ម្ហូបអាហារ

       ៤. ចូលរួមក្នុងការជំរុញ និងលើកកម្ពស់ការវិនិយោគ ការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារ

       ៥. ផ្សព្វផ្សាយពត៌មានបច្ចេកវិទ្យា-សេដ្ឋកិច្ចកសិកម្មដល់អង្គការកសិករ និងដៃគូខាងឧស្សាហកម្ម និងខាងពាណិជ្ជកម្ម ដោយ​សហការ​គ្នាជាមួយស្ថាប័នសាធារណៈឯកទេស និងអង្គការកសិករ

       ៦. ទទួលភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូន។

ទំនាក់ទំនង

អាសយដ្ឋាន លេខ242 មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរស័ព្ទ 023 213 145

អ៊ីម៉ែលdaimaff2007@gmail.com

ហ្វេសប៊ុក៖  នាយកដ្ឋានកសិឧស្សាហកម្ម Department of Agro-Industry - MAFF