មុខងារ និងភារកិច្ច
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានមុខងារ និងភារកិច្ចដូចតទៅ៖
- រៀបចំនិងដាក់អោយដំណើរការ នយោបាយអភិវិឌ្ឍន៍វិស័យកសិកម្ម ក្នុងគោលបំណងកែលំអកំរិតជីវភាពរស់នៅ របស់ប្រជាជនរដ្ឋ
- ចូលរួមក្នុងការរៀបចំគោលនយោបាយកែទំរង់ និងប្រើប្រាស់ដីធី្ល
- តំរង់ទិស និងធ្វើផែនការ អភិវឌ្ឍន៍វិស័យកសិកម្មគ្រប់ផ្នែក
- សំរបសំរួល តាមដាន និងវាយតំលៃ លើការអនុវត្តនយោបាយ និងសកម្មភាពអភិវឌ្ឍន៍កសិកម្ម
- តាមដានការវិវត្តន៍នៃធនធានធម្មជាតិ របស់វិស័យកសិកម្ម និងសំរួលដល់ការធ្វើអាជីវកម្មធនធានធម្មជាតិទាំងនោះ ដើម្បីបំពេញតំរូវការរបស់ប្រទេសជាតិ និងគោរពលំនឹងអេកូឡូស៊ី
- កំណត់បទប្បញ្ញត្តិ ក្នុងការគ្រប់គ្រង ថែរក្សា ការពារធនធានធម្មជាតិរបស់វិស័យកសិកម្ម និងតាមដានការអនុវត្ត
- វាយតំលៃ និងបណ្តុះបណ្តាលធនធានមនុស្ស សំរាប់ចូលរួមក្នុងការអភិវឌ្ឍន៍កសិកម្ម ដោយលើកកំពស់កំរិត យល់ដឹងបចេ្ចកទេស និងបង្កលក្ខណៈប្រើប្រាស់ធនធាននេះ អោយមានប្រសិទ្ធភាព
- ផ្តល់ការគាំទ្រ និងការណែនាំបច្ចេកទេសជាចាំបាច់ដល់កសិករ ដើម្បីកែលំអផលិតកម្ម និងផលិតភាពកសិកម្ម
- កំណត់គោលការណ៍ និងតាមដានការអនុវត្ត លើកកំពស់ និងកែលំអដំណើរប្រព្រឹត្តទៅរបស់អង្គការវិជ្ជាជីវៈ សមាគមនានា ដែលពាក់ព័ន្ធនិងវិស័យកសិកម្ម
- សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយអំពីវិទ្យាសាស្រ្តបច្ចេកទេស និងសេដ្ឋកិច្ច ក្នុងវិស័យកសិកម្មគ្រប់ផែ្នក
- ណែនាំការងារអភិវឌ្ឍន៍ដី និងការកែលំអគុណភាពដី និងប្រើប្រាស់ដីកសិកម្ម ពូជរុក្ខជាតិ ពូជសត្វ ជីគីមី និងថ្នាំកសិកម្មអោយបានសម្តស្រមទៅតាមលក្ខណៈភូមិសាស្រ្ត អាកាសធាតុរបស់តំបន់ ដើម្បីធានាបានទិន្នផលខ្ពស់ និងរក្សាតុល្យភាពបរិស្ថាន ធម្មជាតិ
- ធ្វើសហការជាតិ និងសហប្រតិបត្តិការជាមួយបរទេស អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ វិស័យកសិកម្មគ្រប់ផ្នែក
- ចូលរួមក្នុងការជំរុញ និងលើកកម្ពស់ ការវិនិយោគ ការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារ
- ចូលរួមអនុវត្តការងារពាក់ព័ន្ធ នឹងអាងទន្លេមេគង្គ ស្របតាមភារកិច្ចរបស់ក្រសួង
- ចូលរួមកសាងគោលនយោបាយថ្លៃ និងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម
- ប្រមូលថវិកាបង់ចូលរដ្ឋ ឬសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការប្រមូលចូលរដ្ឋ
- ត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៃផលិតផលកសិកម្មទាំងអស់ចាប់ពីការផ្តើមផលិតដាំដុះរហូតដល់ដំណាក់កាលចុងក្រោយនៃការកែច្នៃបឋម
- អនុវត្តកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់អោយ។