នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប អមដំណើរដោយលោកអភិបាលរងស្រុកស្វាយលើ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំបានអញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោង (EMPOWER) នៅស្រុកស្វាយលើ ខេត្តសៀមរាប។
សូមជម្រាបជូនថា ពិធីនេះ មានគោលបំណងផ្សព្វផ្សាយអំពីលក្ខន្តិកៈរួមមាន៖ ការដាំដុះដំណាំបន្លែ និងការចឹញ្ចឹមមាន់តាមបច្ចេកទេស ការប្រើប្រាស់សម្ភារ និងជំនួយផ្សេងៗឱ្យចំគោលដៅ និងមានប្រសិទ្ធភាព សម្រាប់កសិករដែលត្រូវបញ្ចូលជាសមាជិកក្នុងសហគមន៍កសិកម្មទំនើប ដែលទទួលបានការគាំទ្រពីគម្រោង (EMPOWER) ដែលនឹងជួយគាំទ្រដល់កសិករក្រីក្រក្នុងមូលដ្ឋានឱ្យមានមុខរបរ ដើម្បីបង្កើនប្រាក់ចំណូល និងរួមចំណែកធានាសន្តិសុខស្បៀង៕