នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ អមដំណើរដោយក្រុមការងារចម្រុះ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងចំណុចកដប ភូមិសាស្ត្រខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខត្តកំពង់ធំ។
វត្ថុតាងដែលរឹបអូសបានពីបេសកកម្មចុះបង្ក្រាបបទល្មើសជលផលនេះ រួមមាន រុះរើរបាំងលើសប្រវែង និងខុសក្រឡា នៅចំនុចប្រឡាយតាពេជ្រ ចំនុចប្រឡាយតាសោម ព្រំប្រទល់ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង-កំពងធំ ០២ករណី រួមមាន របាំងខុសក្រឡា និងលើសប្រវែងកំណត់ ខុសច្បាប់១៥ខ្សែ ប្រវែង ៣៥០០ម៉ែត្រ លូកងសាច់អួនចំនួន៣០មាត់ បង្គោលចំនួន៣០០ដើម និងដកបង្គោលដែលជាបទល្មើសនេសាទ បង្គោលចំនួន ១៥កន្លែង ស្មើនឹង១៥០ដើម។ ចំណែក ត្រីចំនួន២០០ក្បាល ត្រូវបានក្រុមការងារចាក់លែងចូលបឹងធម្មជាតិវិញ។
សូមជម្រាបថា ប្រតិបត្តិការនេះ មានការចូលរួមពីសំណាក់លោក សុង ហុង និងលោក ខូវ គួង អគ្គនាយករងនៃរដ្ឋបាលជលផល រួមនឹង នាយអធិការដ្ឋានរដ្ឋជលផលខាងត្បូង-ជើងបឹងទន្លេសាបនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់-កំពង់ឆ្នាំង-កំពង់ធំ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថស្រុកក្រគរ និងកម្លាំងពាក់ព័ន្ធសរុបចំនួន៩២នាក់ ប្រើប្រាស់កាណូត ១៨គ្រឿង។
គណៈអធិបតីបានទាំងចែកជូនប្រេងឥន្ធនៈដល់ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់-បាត់ដំបង-កំពង់ឆ្នាំង និងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូង-ជើងបឹងទន្លេសាប ដើម្បីចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕