ព័ត៌មាន និងព្រឹត្តិការណ៍ចុង​ក្រោយ
slide 6 to 9 of 11
កម្រងឯកសារ
មើលឯកសារបន្ថែម
អំពីនាយកដ្ឋាន

១- នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ជានាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ចដូចតទៅ៖

  • ប្រមូលផ្តុំ និងសម្របសម្រួលជំពូកថវិកា
  • លើកគម្រោងថវិកាក្រសួង និងតាមដានរំលឹកពីការប្រតិបត្តិ
  • ទទួលខុសត្រូវថែរក្សាបញ្ជីគណនេយ្យទាំងឡាយ
  • គ្រប់គ្រងបន្ទុកគណនី នៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ
  • ត្រួតពិនិត្យបច្ចេកទេស នៃការប្រតិបត្តិកិច្ចលទ្ធកម្មសារធារៈ
  • គ្រប់គ្រងព័ត៌មានវិទ្យាសកម្មភាពហិរញ្ញវត្ថុ និងបន្ទុកគណនី
  • ប្រមូលផ្តុំតម្រូវការ និងសម្របសម្រួលរាល់ចំណាយរបស់ក្រសួង
  • ប្រមូលផ្តុំចំណូលឲ្យបានត្រឹមត្រូវតាមច្បាប់ហិរញ្ញវត្ថុ
  • តាមដានរំលឹកការគ្រប់គ្រងគណនីពិសេស
  • គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសម្ភារ និងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ
  • ទទួល និងបែងចែកសម្ភារ បរិក្ខា និងប្រេងឥន្ទនៈជូនដល់បណ្តាអង្គភាពនានាក្រោមឱវាទក្រសួង
  • ធ្វើកិច្ចបញ្ជិកាជាប្រចាំនូវសាលាកប័ត្រ និងគណនេយ្យរូបធាតុ
  • ធ្វើរបាយការណ៍ហិរញ្ញវត្ថុតាមរបបប្រចាំឆ្នាំរបស់ក្រសួង
  • ទទួលភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។

២- នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ មានការិយាល័យចំណុះចំនួន ០៦គឺ៖

    ១-ការិយាល័យរដ្ឋបាល និងបុគ្គលិក

    ២-ការិយាល័យហិរញ្ញកិច្ច

    ៣-ការិយាល័យគ្រប់គ្រងថវិកាវិនិយោគ

    ៤-ការិយាល័យគណនេយ្យ

    ៥-ការិយាល័យលទ្ធកម្មសាធារណៈ

    ៦-ការិយាល័យទ្រព្យសម្បត្តិរដ្ឋ។

ទំនាក់ទំនង

អាសយដ្ឋាន៖ លេខ ២០០ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរស័ព្ទលេខ៖ 023 222 492

ហ្វេសប៊ុក៖ នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ - Department-of-Accounting-and-Finance