ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បានរៀបចំបទបង្ហាញស្តីពី កម្មវិធីហិរញ្ញប្បទាន និងឥណទានសម្រាប់អាជីវកម្មកសិកម្ម ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពីបណ្តាធនាគារកម្ពុជាជាច្រើន លោក ហ៊ូ សិរី តំណាងធនាគារជាតិនៃកម្ពុជា លោក គង់ សីហា តំណាងធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លោក មិត្ត ប៊ុន តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកស្រី ពិន ម៉ានីកា តំណាងសាជីវកម្មធានាឥណទានកម្ពុជា។
បទបង្ហាញនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ធាតុចូលសំខាន់ៗអំពីការគាំទ្រអាជីវកម្មកសិកម្ម ការផ្តល់ទុនកម្ចីការប្រាក់ទាប និងទុនហិរញ្ញប្បទានសម្រាប់ការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងផលិតកម្ម ធ្វើយ៉ាងណាឱ្យទទួលបានផលចំណេញ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងប្រសិទ្ធភាពសេដ្ឋកិច្ច៕