លោកជំទាវ អ៊ឹម រចនា គូសបញ្ជាក់ពីតួនាទីយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម ក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រ នៅកម្ពុជាប្រកបដោយនិរន្ដរភាព

ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 304

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សធនធានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបញ្ចប់គម្រោង «ការពង្រឹង តំបន់ការពារសមុទ្រ អភិបាលកិច្ចជលផល និងជីវភាពសហគមន៍តំបន់ឆ្នេរ នៅកម្ពុជា» នៅសណ្ឋាគារកាបូឌីយ៉ាណា រាជធានីភ្នំពេញ។ 
សិក្ខាសាលាដែលរៀបចំដោយអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI)នេះ មានការ ចូលរួមពី លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយក ដ្ឋានជលផល លោក ស៊ុយ ធា ប្រធាននាយកដ្ឋានអភិរក្សតំបន់ឆ្នេរ និងសមុទ្រ នៃក្រសួងបរិស្ថាន លោកបណ្ឌិត ហម ច័ន្ទដេត នាយកប្រចាំប្រទេស នៃអង្គការ សត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា ព្រមទាំងតំណាងអង្គការដៃគូ សហគមន៍ នេសាទ សហគមន៍តំបន់ការពារជាច្រើនរូបទៀត។
ថ្លែងទៅកាន់អង្គសិក្ខាសាលា លោកជំទាវ អ៊ឹម រចនា បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង បរិស្ថាន ជាមួយអង្គការសត្វព្រៃនិងរុក្ខជាតិ (FFI) និងអាជ្ញាធរក្នុងខេត្តជាប់​ឆ្នេរ​ទាំង៤ រួមមាន៖ កោះកុង ព្រះសីហនុ កំពត និងកែប ដែលបានរួមគ្នាអនុវត្ត​គម្រោង​រយៈពេល ៥ឆ្នាំកន្លងមក។ កិច្ចខិតខំប្រឹងប្រែងនេះរួមមាន៖ ការពង្រឹង​បណ្តាញតំបន់ការពារសមុទ្រ ការរៀបចំផែនការគ្រប់គ្រង ការកសាងសមត្ថភាព​មន្ត្រី និងការបង្កើតជម្រើសជីវភាពដែលមាននិរន្តរភាព និងភាពធន់សម្រាប់​ប្រជា​សហគមន៍។ 
បើតាមលោកជំទាវ អ៊ឹម រចនា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាម​រយៈអគ្គនាយកដ្ឋានជលផល តែងតែចាត់ទុកភាពជាដៃគូជាមួយស្ថាប័នពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន ជាកត្តាគន្លឹះក្នុងការធានាឱ្យការគ្រប់គ្រងធនធាន​ជល​ផល​មាននិរន្តរភាព។ ការគ្រប់គ្រង និងអភិរក្សប្រកបដោយប្រសិទ្ធភាព ទាមទារ​ឱ្យមានការចូលរួមប្រកបដោយការទទួលខុសត្រូវពីគ្រប់ភាគី រាប់ចាប់ពីរាជរដ្ឋា​ភិបាល អាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល រហូត​ដល់សហគមន៍មូលដ្ឋាន។ លោកជំទាវបានសម្តែងនូវក្តីសង្ឃឹមថា ស្មារតីនៃភាព​ជា​ដៃគូ​ដែលបានកសាងឡើង នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិ​បត្តិ​ការ​បន្តទៀត ដើម្បីគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្រ​របស់​កម្ពុជា សម្រាប់ប្រជាជននាពេលបច្ចុប្បន្នផង និងសម្រាប់​កូនចៅ​ជំនាន់​ក្រោយផង៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 273

កសិករ ៣៤៩គ្រួសារ នៅបន្ទាយមានជ័យ និងបាត់ដំបង បានចុះកិច្ចសន្យា​ផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន

តាមរយៈការសម្របសម្រួលរបស់ក្រសួងកសិកម្ម កសិករ ៣៤៩គ្រួសារ នៅបន្ទាយមានជ័យ និងបាត់ដំបង បានចុះកិច្ចសន្យា​ផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន តម្លៃប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុនបៃតងកម្ពុជា។...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 270

ជនភៀសសឹក ៤៧១គ្រួសារ នៅខេត្តព្រះវិហារ កំពុងទទួលបានការគាំទ្រលើការងារចិញ្ចឹមមាន់​ស្រែលក្ខណៈគ្រួសារ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋ​ជនភៀសសឹកចំនួន ៤៧១ គ្រួសារ នៅខេត្តព្រះវិហារ តាមរយៈការចិញ្ចឹមមាន់​ស្រែលក្ខណៈគ្រួសារ មានដូចជា៖...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 305

លោកជំទាវ អ៊ឹម រចនា គូសបញ្ជាក់ពីតួនាទីយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម ក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រ នៅកម្ពុជាប្រកបដោយនិរន្ដរភាព

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សធនធានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបញ្ចប់គម្រោង...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 296

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើទទួលជួបជាមួយលោក Allen Forlemu ប្រធានផ្នែកឧស្សាហកម្មប្រចាំតំបន់​ និងជានាយកក្រុមស្ថាប័នហិរញ្ញវត្ថុ​ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក​ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៃធនាគារពិភពលោក(IFC World Bank Group)

នាព្រឹកថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើទទួលជួបជាមួយលោក Allen Forlemu ប្រធានផ្នែកឧស្សាហកម្មប្រចាំតំបន់​...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 494

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើទស្សនកិច្ចសិក្សា ពិនិត្យបច្ចេកវិទ្យា និងខ្សែច្រវាក់ផលិតកម្មគ្រឿងយន្តកសិកម្មនៅសាធារណរដ្ឋប្រជាមានិតចិន

ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ ប្រធានអង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា ប្រធានគណៈកម្មាធិការតម្រង់ទិសនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 499

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 467

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 646

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 724

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 708

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 680

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 684

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...