ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណៈប្រតិភូអញ្ជើញមកពីក្រសួងឧស្សាហកម្មបឋមនៃប្រទេសណូវែលហ្សឺឡង់ ដឹងនាំដោយលោកស្រី Jenny Reid ប្រធានផ្នែកគ្រប់គ្រងទីផ្សារអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍

ចេញ​ផ្សាយ​ ៦ វិច្ឆិកា ២០១៩ 3968

នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបគណៈប្រតិភូអញ្ជើញមកពីក្រសួងឧស្សាហកម្មបឋមនៃប្រទេសណូវែលហ្សឺឡង់ ដឹងនាំដោយលោកស្រី Jenny Reid ប្រធានផ្នែកគ្រប់គ្រងទីផ្សារអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ដើម្បីពិនិត្យលទ្ធភាពក្នុងការកសាងកិច្ចសហប្រតិបត្តិការកម្ពុជា-ណូវែលហ្សឺឡង់លើការផ្តល់វិញ្ញាបនបត្រអេឡិចត្រូនិចអនាម័យ និងភូតគាមអនាម័យ (E-Certification on Sanitary and Phyto-Sanitary, SPS)។

ជាបឋម លោកស្រី Jenny Reid បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបាន អនុញ្ជាតឲ្យលោកស្រី និងគណ:ប្រតិភូបានចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើ "ការផ្តល់វិញ្ញាបនបត្រអេឡិចត្រូនិចអនាម័យ និងភូតគាមអនាម័យ (E-Certification on Sanitary and Phyto-Sanitary, SPS)" ដែលកិច្ចការនេះភាគីណូវែលហ្សឺឡង់រីករាយនឹងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស បទពិសោធន៍ មន្ត្រីជំនាញ និងការងារបណ្តុះបណ្តាលដល់ភាគីកម្ពុជា ហើយលោកស្រីសង្ឃឹមថាកម្ពុជានឹងអាចអនុវត្តប្រព័ន្ធនេះបាននាពេលអនាគតដ៏ខ្លី ដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស។ ក្នុងរយៈពេល ២ថ្ងៃនៃដំណើរទស្សនកិច្ចមកកម្ពុជានេះ ទាំងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង និងសិក្ខាសាលាដែលបានរៀបចំដោយភាគីទាំងពីរ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈសហការដែលបានផ្តល់ពីមន្ត្រីជំនាញក្រសួង ទទួលបានលទ្ធផលយ៉ាងល្អប្រសើរដូចការរំពឹងទុក។ ហេតុនេះ ដើម្បីឲ្យកិច្ចសហការរវាងភាគីទាំងពីរប្រព្រឹត្តទៅដោយរលូន ក្រុមការងារលោកស្រីនឹងរៀបចំចងក្រងលិខិតបញ្ជាក់អំពីបំណង ដើម្បីធ្វើការចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលណូវែលហ្សឺឡង់ ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន តាមរយ:គម្រោងអភិវឌ្ឍលើវិស័យកសិកម្ម ការផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីជំនាញកសិកម្មកម្ពុជាឲ្យបន្តការសិក្សានៅប្រទេសណូវែលហ្សឺឡង់។ លោកបានជម្រាបជូនភ្ញៀវថា ការផ្តល់វិញ្ញាបនបត្រអេឡិចត្រូនិចអនាម័យ និងភូតគាមអនាម័យ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់វិស័យកសិ-ពាណិជ្ជកម្ម ស្របនឹងគោលនយោបាយរបស់ក្រសួងដែលបាននិងកំពុងខិតខំបង្កើនសមត្ថភាព ក្នុងការផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ធភាព ទូលំទូលាយ ទាន់ពេលវេលា និងបរិយាកាសល្អប្រសើរសម្រាប់វិនិយោគិនស្នើសុំវិញ្ញាបនបត្រ SPS ដើម្បីនាំចេញកសិផល។ តាមរយ:បទពិសោធន៍ដែលណូវែលហ្សឺឡង់មាន លោកសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការលើការផ្តល់វិញ្ញាបនបត្រអេឡិចត្រូនិចអនាម័យ និងភូតគាមអនាម័យនឹងដំណើរការទៅដោយរលូន ហើយក្រសួងក៏ដូចជាអង្គភាពពាក់ព័ន្ធនឹងរង់ចាំផ្តល់កិច្ចសហការពេញលេញ ដើម្បីឲ្យកិច្ចការនេះសម្រេចទទួលបានជោគជ័យតាមការគ្រោងទុក។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 634

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 768

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 718

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 677

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 892

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 900

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 833

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 869

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 839

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 860

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 876

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...