ព័ត៌មាន និងព្រឹត្តិការណ៍ចុង​ក្រោយ
slide 5 to 8 of 12
អំពីមជ្ឈមណ្ឌល

មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ចំណុះឲ្យអគ្គលេខាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ចដូចតទៅ៖

  • ប្រមូល ចងក្រង និងរក្សាទុកនូវលិខិតបទដ្ឋាន ឯកសារ ព្រឹត្តិបត្រ និងអត្ថបទនានា ដែលពាក់ព័ន្ធដល់ការគ្រប់គ្រងស្រាវជ្រាវគោលនយោបាយ កម្មវិធី ផែនការ ស្ថិតិ និងទិន្នន័យ បម្រើឲ្យកិច្ចអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ច
  • ផ្តល់ព័ត៌មាន និងទិន្នន័យកសិកម្មដល់អតិថិជន ដែលមានជាអាទិ៍ អ្នកស្រាវជ្រាវ សិស្ស និស្សិត ភ្នាក់ងារឯកជន ស្ថាប័នរដ្ឋ និងដែគូអភិវឌ្ឍន៍ តាមរយៈការអាន និងសិក្សានៅនឹងកន្លែង និងតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង
  • ធ្វើការចងក្រង ផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នភាព នូវសមិទ្ធផលកសិកម្ម លិខិតបទដ្ឋាន គោលនយោបាយ បេសកកម្ម រចនាសម្ព័ន្ធគ្រប់គ្រង និងសមាសភាពថ្នាក់នាំនៃក្រសួង តាមរយៈគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • ទទួលភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំក្រសួង ប្រគល់ជូន។
ទំនាក់ទំនងមជ្ឈមណ្ឌល

អាសយដ្ឋាន៖ លេខ ២០០ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ

ទំព័រហ្វេសប៊ុក៖ https://www.facebook.com/aidoc2014