លោកស្រី អន ស៊ីថា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពស្រូវប្រាំងប្រជាពលរដ្ឋនៅឃុំបត់ត្រង់ ខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ៣១ មករា ២០២៥ 1758

នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ លោកស្រី អន ស៊ីថា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងអមដំណើរដោយ លោក វ៉ឹង ឈាងហេង លោក ពេជ្រ សីហា និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីចុះទៅពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ ដែលប្រឈមនឹងខ្វះទឹកស្រោចស្រពចំនួន២៨០ហិកតា ស្ថិតនៅភូមិសាស្ត្រ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ដំណើរចុះពិនិត្យនេះ លោកស្រី អន ស៊ីថា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម បានឱ្យដឹងថា ស្រូវប្រាំងរបស់ប្រជាកសិករចំនួន២៨០ហិកតា នៅឃុំបត់ត្រង់ ខេត្តបន្ទាយមានជ័យ  កំពុងស្ថិតក្នុងដំណាក់កាលកកើតគួរ បើសិនជាមិនមានទឹកស្រោចស្រពរយ:ពេល១សប្តាហ៍ទៀត ស្រូវនោះ អាចប្រឈមការខូចខាតទាំងស្រុង។

ស្របពេលជាមួយគ្នានោះ លោកស្រីប្រធាននាយកដ្ឋាន ក៏បានចុះពិនិត្យប្រភពទឹកនៅទឹកស្ទឹងសិរីសោភ័ណ និងបានជួបពិភាក្សាជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ  ដើម្បីជួយអន្តរាគមន៍អូសទឹកពីស្ទឹងសេរីសោភ័ណ សង្កាត់ទឹកថ្លា បូមសង្រ្គោះស្រូវប្រជាកសិករចំនួន២៨០ហិកតា។ ទន្ទឹមនឹងនេះ មន្ទីរធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ទឹកក្នុងស្ទឹងសិរីសោភ័ណ អាចស្តុកទុក សម្រាប់ផលិតជាទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់នូវរដូវប្រាំងនាពេលខាងមុខផងដែរ។

នាឱកាសនោះ លោកស្រីប្រធាននាយកដ្ឋាន និងក្រុមការងារ ក៏បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងមេភូមិទាំង១១ភូមិ ស្ថិតនៅសាលាឃុំបត់ត្រង់  ដោយបានពន្យល់ពីតម្លៃស្រូវ អូអឹម មិនមែនធ្លាក់ថ្លៃទេ គឺតម្លៃដែលវិលត្រឡប់ទៅស្ថានភាព២ឆ្នាំមុន  និងណែនាំឱ្យក្រុមប្រឹក្សាឃុំ មេភូមិទាំង១១ បន្តជួយផ្សព្វផ្សាយដល់ប្រជាកសិករពីបញ្ហាខ្វះទឹកបូមដាក់ស្រែប្រាំង ព្រមទាំងលើកឡើងពីសារប្រយោជន៍ នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មត្រឹមត្រូវផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១១ មេសា ២០២៥ 1676

ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អញ្ជើញចូលរួមប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១...
ចេញ​ផ្សាយ​ ១១ មេសា ២០២៥ 1201

តើបងប្អូនកសិករយល់ឃើញបែបណាខ្លះ ពាក់ព័ន្ធនឹងកត្តាទីផ្សារនៃកសិផល ដែលផលិតក្រោមឆ័ត្រនៃសហគមន៍កសិកម្មទំនើប?

តើបងប្អូនកសិករយល់ឃើញបែបណាខ្លះ ពាក់ព័ន្ធនឹងកត្តាទីផ្សារនៃកសិផល ដែលផលិតក្រោមឆ័ត្រនៃសហគមន៍កសិកម្មទំនើប?
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1132

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1123

ឯកឧត្ដមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំក្រុមការងារ ប្រជុំ​ពិភាក្សា​អំពីការពង្រីក ពង្រឹងកិច្ចសហការអភិវឌ្ឍន៍ វារីវប្បកម្មនៅ​ខេត្ដព្រៃវែង ឱ្យកាន់​តែប្រសើរឡើង

ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងជាប្រធានគណៈកម្មការចំពោះកិច្ចអភិវឌ្ឍន៍​វិស័យវារីវប្បកម្ម​កម្ពុជា បានដឹកនាំក្រុមការងារ...
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1147

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្ដីពី «ការប៉ាន់ស្មានទិន្នផលប្រចាំឆ្នាំ២០២៥ និងថ្លៃដើមផលិតកម្ម​ស្វាយចន្ទី»

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្ដីពី «ការប៉ាន់ស្មានទិន្នផលប្រចាំឆ្នាំ២០២៥ និងថ្លៃដើមផលិតកម្ម​ស្វាយចន្ទី» ====================== នៅថ្ងៃទី៨...
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1219

បងប្អូនកសិករអ្នកដាំបន្លែ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់»

បងប្អូនកសិករអ្នកដាំបន្លែ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់»នៅខេត្តតាកែវ សប្បាយចិត្តនឹងទទួលបានការបែងចែកប្រាក់ចំណេញភាគលាភប្រចាំខែ...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1407

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ)​ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅរសៀលថ្ងៃទី០៨​ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1106

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ មន្រ្តីជលផល និងមន្រ្តីស្ថាប័នពាក់ព័ន្ធ កងកម្លាំងចម្រុះដែលកំពុងបំពេញការនៅខេត្តចំនួនពីរ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំអធិការរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1149

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៥ នៃស្រុកវ៉ារិន ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1076

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម ក) នៃវេទិការាជរដ្ឋាភិបាល​-ផ្នែកឯកជន​

នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជន...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1156

ពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបេីកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា...