ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងកិច្ចអន្តរាគមន៍វិស័យកសិកម្ម ក្នុងខេត្តប៉ៃលិន

ចេញ​ផ្សាយ​ ១ កុម្ភៈ ២០២៥ 3346

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និង លោក ស ប៊ុនធឿន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានអញ្ជើញចុះពិគ្រោះជាមួយវិស័យឯកជន និងកិច្ចអន្តរាគមន៍ ក្នុងវិស័យកសិកម្ម នៅខេត្តប៉ៃលិន។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការចុះពិគ្រោះជាមួយវិស័យឯកជន និងកិច្ចអន្តរាគមន៍ក្នុងវិស័យកសិកម្មមានចំនួន ០៤កម្មវិធី រួមមាន ការជួបសំណេះសំណាលជាមួយក្រុមហ៊ុន​ សុី.ភី​.​ ខេមបូឌា​ ចំកាត់ ជាក្រុមហ៊ុនប្រមូលទិញកសិផលក្នុងខេត្តប៉ៃលិន។ ក្រុមហ៊ុនសុី.ភី​. ទទួលទិញកសិផលដូចជា ពោតក្រហម និងដំឡូងមី ចន្លោះចំនួន៦០០តោន ទៅ៨៥០តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារខេត្តកំពត រាជធានីភ្នំពេញ និងប្រើប្រាស់ផ្ទាល់ក្នុងក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានស្នើសុំដល់សៃឡូ និងម្ចាស់ចម្ការផលិតឱ្យស្របតាមស្តង់ដារ និងគុណភាព ដែលក្រុមហ៊ុនបានជូនដំណឹង ដោយសារក្រុមហ៊ុនទទួលទិញកសិផលទាំងអស់ ដែលមិនប៉ះពាល់ដល់បរិស្ថាន ជីវ:ចម្រុះ និងពលកម្មកុមារជាដើម។

ដោយឡែកកម្មវិធីបន្ទាប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តជួបសំណេះសំណាលជាមួយកសិករ និងពិនិត្យលទ្ធភាពបូមទឹកសង្រ្គោះស្រូវរដូវប្រាំងឆ្នាំ២០២៥ តាមរយៈកិច្ចសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ជួយសម្របសម្រួលជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន។

កម្មវិធីចុងបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្នើសុំពិនិត្យ និងពិគ្រោះយោបល់ជាមួយលោក ហ៊ាង លីវ ម្ចាស់ឃ្លាំងប្រមូលទិញកសិផលឯកជន ពោត និងដំឡូងមី​ នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៧ សីហា ២០២៦ 1

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ៣៨០គីឡូក្រាម ឪឡឹកទុំក្រហមចំនួន ៨០០គីឡូក្រាម ពោតចំនួន ២០០ផ្លែ ត្រីអណ្តែងចំនួន ៧០គីឡូក្រាម និងស៊ុតទាចំនួន ៤០០គ្រាប់ ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្ស

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ៣៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៦ សីហា ២០២៦ 388

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកំពង់ចាម​ និងខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់...
ចេញ​ផ្សាយ​ ១៥ សីហា ២០២៦ 549

សារលិខិតជូនពរ ពីឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពរ ពីឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត...
ចេញ​ផ្សាយ​ ១៥ សីហា ២០២៦ 566

ថ្នាក់ដឹកនាំក្រសួងកសិកម្ម បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងកំណត់ផែនការ​ដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធគ្រប់គ្រងព័ត៌មានសហគមន៍កសិកម្ម

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង និងឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញ​ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំ...
ចេញ​ផ្សាយ​ ១៥ សីហា ២០២៦ 564

ក្រសួងកសិកម្ម បង្កើនកិច្ចការពារសត្វផ្សោតទន្លេមេគង្គ តាមរយៈការអនុវត្តច្បាប់ និងបច្ចេកវិទ្យាទំនើប

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្វាគមន៍ប្រតិភូអ្នកជំនាញអភិរក្សអន្តរជាតិ នៅទីស្នាក់ការឆ្មាំទន្លេកាំពី...
ចេញ​ផ្សាយ​ ១៥ សីហា ២០២៦ 582

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការជំរុញផលិតកម្មដំណាំរដូវ

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ទទួលបន្ទុកការងារដឹកនាំ និងអភិវឌ្ឍដំណាំរដូវ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព...
ចេញ​ផ្សាយ​ ១៥ សីហា ២០២៦ 577

ពិធីចែកកូនដូងក្រអូបចំនួន ៨០០ដើម ជូនប្រជាកសិករ ២០០គ្រួសារ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត រៀបចំពិធីចែកកូនឈើហូបផ្លែប្រភេទកូនដូងក្រអូប...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 684

និស្សិតកសិកម្ម​ប្រកួតវោហារកោសល្យលើប្រធានបទពាក់ព័ន្ធនឹងការ​ប្រយុទ្ធនឹងជំងឺអេដស៍

នាព្រឹកថ្ងៃសុក្រទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម​ទាំង៣​ រួមមាន​ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 664

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំសិក្ខាសាលាផ្ទៀងផ្ទាត់ផែនការសកម្មភាពសម្រាប់កែលម្អការដាំដុះ ការប្រមូល ការគ្រប់គ្រង ការកែច្នៃ និងការលក់ ទិញផលិតផលកសិកម្ម នៅខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ

ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ ក្នុងឋានៈជានាយកគម្រោងគជ់ ឬ គម្រោង PEARL បានសហការជាមួយមន្ត្រីក្រសួងបរិស្ថាន អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 704

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពី «ការអភិវឌ្ឍទីផ្សារទឹកឃ្មុំនៅកម្ពុជា​»

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមរដ្ឋមន្រ្តី...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 766

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ នៅខេត្តកំពង់ស្ពឺ និងខេត្តកំពត

នៅថ្ងៃទី១១ និងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វ​ផ្សាយកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ស្ពឺ ខេត្តកំពត និងអង្គការ GIZ បានរៀបចំ​សិក្ខា​សាលាស្តីពី...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 742

ក្រសួងកសិកម្ម រៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពី «ដំឡូងមី ដំណាក់​កាលទី២ ដើម្បីពង្រឹង និងអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា»

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សា​ស្តីពី «ការរៀបចំផែនការយុទ្ធសាស្ត្រជាតិ ស្តីពីដំឡូងមី...