ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោក ឃុន អេវើរ៉ាត អនុប្រធានផ្នែក​សហប្រតិបត្តិការនៃសហភាពអឺរ៉ុប អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន៖ ផ្នែកជលផល (CaPFish Capture) លើកទី៩

ចេញ​ផ្សាយ​ ២០ មិថុនា ២០២៥ 469

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឃុន អេវើរ៉ាត អនុប្រធានផ្នែកសហ​ប្រតិបត្តិការ នៃសហភាពអឺរ៉ុប ដែលជាសហប្រធានបានដឹកនាំកិច្ច​ប្រជុំគណៈកម្មកា​រ​តម្រង់ទិស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន៖ ផ្នែកជលផល (CaPFish Capture) លើកទី៩ ធ្វើនៅសណ្ឋាគារ កាំបូឌីយ៉ាណា ដែលមាន​អ្នកចូលរួមចំនួន ៥១នាក់ មកពីរដ្ឋបាលជលផល តំណាងស្ថានទូត​សហភាព​​អឺរ៉ុប ក្រសួងពាក់ព័ន្ធ និងបណ្ដាអង្គការពាក់ព័ន្ធនានា ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ផ្ដោតសំខាន់ទៅលើការត្រួត​ពិនិត្យ​លទ្ធផល​សម្រេចបាន និងសកម្មភាព ដែលបាននិងកំពុងអនុវត្តសកម្មភាព​រហូត​មកដល់ពាក់​កណ្ដាលឆ្នាំ២០២៥នេះ។ ភាគីពាក់ព័ន្ធក្នុងកិច្ចប្រជុំ​បានធ្វើ​បទបង្ហាញ ស្ដីអំពីសមិទ្ធ​ផល​សកម្មភាពបានអនុវត្ត  ផែនការសកម្មភាពដែលត្រូវអនុវត្តបន្ត និងបញ្ហាប្រឈម​នានា ដែលត្រូវ​លើកយកមកពិភាក្សារកដំណោះស្រាយ ដើម្បីជំរុញឱ្យគម្រោង​ដំណើរការ​ដោយរលូន និងទទួលបានជោគជ័យ។

បន្ទាប់ពីបានស្ដាប់បទបង្ហាញ ឯកឧត្តមហាស់ សារ៉េត បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផល និងលទ្ធផលការងារដែលទទួលបានជោគជ័យ។ ឯកឧត្តម ក៏បានលើកអនុសាសន៍ល្អៗមួយចំនួនជួយតម្រង់ទិស ៖ ១.ស្នើឱ្យក្រុម​ការងារ​ទាំងអស់យកចិត្តទុកដាក់ជួយថែរក្សា ការពារអភិរក្សគ្រប់គ្រងធនធាន​ជលផលឱ្យបានគង់វង្សយូរអង្វែង ២.ណែនាំឱ្យក្រុមការងារគម្រោងកំណត់ពី​បញ្ហា​ប្រឈមដែលរារាំងដល់ការអនុវត្តន៍គម្រោង ដើម្បីឱ្យគណៈកម្មការតម្រង់ទិស ពិភាក្សានិងរកដំណោះស្រាយ ៣.ត្រូវយកចិត្តទុកដាក់សហការអនុវត្ត​សកម្មភាព​ណាចាំបាច់ និងការងារណាដែលនៅសេសសល់ និងដោះស្រាយបញ្ហា​ដែលកំពុង​រាំងស្ទះឬយឺតយ៉ាវ ៤.បង្កើនសមត្ថភាពតាមរយៈការបណ្ដុះបណ្ដាល​ធនធានមនុស្ស ៥.ត្រូវរៀបចំសរសេររបាយការណ៍បូកសរុប ដើម្បីបញ្ចប់គម្រោង ដែលបាន​អនុវត្ត​រយៈពេល៦ឆ្នាំកន្លងមកនេះ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់សហភាព​អឺរ៉ុប ដែលបានជួយគាំទ្រថវិកា និងក្រសួងហិរញ្ញវត្ថុដែលបាន​ជួយសម្របសម្រួលការងារ សម្រាប់អនុវត្តកម្មវិធី CaPFish Capture ដើម្បីជួយអភិវឌ្ឍ អភិរក្ស គ្រប់គ្រង និងប្រើប្រាស់ធនធានជលផល​ប្រកបដោយនិរន្តភាព និងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 26

ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ម្ចាស់ដាយ​ត្រី សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទ​ត្រី​កំពុង​រងគ្រោះមួយចំនួន ចូលទៅក្នុងទន្លេសាបវិញ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជល​ផលទឹកសាប នៃរដ្ឋបាលជលផល ម្ចាស់ដាយត្រី សហការជាមួយ​គម្រោង​អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងត្រីកំពុងរងគ្រោះ...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 29

ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥

ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ ឆ្លាមប៉ារ៉ា មានឈ្មោះបច្ចេកទេស 𝘙𝘩𝘪𝘯𝘤𝘰𝘥𝘰𝘯...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 28

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមក្នុងបេសកកម្មគាំទ្រគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា លើកទី២ នៅខេត្ដក្រចេះ

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំមន្ត្រីអនុវត្តគម្រោងថ្នាក់ជាតិ...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 33

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពបទល្មើសនេសាទចំនួនពីរស្រុក ក្នុងខេត្តសៀមរាប

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 195

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការ (UNIDO) នៅទីស្តីការក្រសួងកសិកម្ម

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 197

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 214

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលបន្លែ ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 246

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម៕
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 240

ឯកឧត្ដមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកផ្លូវក្របី ភូមិព្រៃកន្លោង ខេត្តព្រៃវែង

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពី...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 290

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ "ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ"

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 274

ឯកឧត្ដមរដ្ឋលេខាធិការ តូច ប៊ុនហួរ សហការដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការតម្រង់ទិសនៃគម្រោង EU-German CAPSAFE

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...