ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោក ឃុន អេវើរ៉ាត អនុប្រធានផ្នែក​សហប្រតិបត្តិការនៃសហភាពអឺរ៉ុប អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន៖ ផ្នែកជលផល (CaPFish Capture) លើកទី៩

ចេញ​ផ្សាយ​ ២០ មិថុនា ២០២៥ 717

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឃុន អេវើរ៉ាត អនុប្រធានផ្នែកសហ​ប្រតិបត្តិការ នៃសហភាពអឺរ៉ុប ដែលជាសហប្រធានបានដឹកនាំកិច្ច​ប្រជុំគណៈកម្មកា​រ​តម្រង់ទិស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន៖ ផ្នែកជលផល (CaPFish Capture) លើកទី៩ ធ្វើនៅសណ្ឋាគារ កាំបូឌីយ៉ាណា ដែលមាន​អ្នកចូលរួមចំនួន ៥១នាក់ មកពីរដ្ឋបាលជលផល តំណាងស្ថានទូត​សហភាព​​អឺរ៉ុប ក្រសួងពាក់ព័ន្ធ និងបណ្ដាអង្គការពាក់ព័ន្ធនានា ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ផ្ដោតសំខាន់ទៅលើការត្រួត​ពិនិត្យ​លទ្ធផល​សម្រេចបាន និងសកម្មភាព ដែលបាននិងកំពុងអនុវត្តសកម្មភាព​រហូត​មកដល់ពាក់​កណ្ដាលឆ្នាំ២០២៥នេះ។ ភាគីពាក់ព័ន្ធក្នុងកិច្ចប្រជុំ​បានធ្វើ​បទបង្ហាញ ស្ដីអំពីសមិទ្ធ​ផល​សកម្មភាពបានអនុវត្ត  ផែនការសកម្មភាពដែលត្រូវអនុវត្តបន្ត និងបញ្ហាប្រឈម​នានា ដែលត្រូវ​លើកយកមកពិភាក្សារកដំណោះស្រាយ ដើម្បីជំរុញឱ្យគម្រោង​ដំណើរការ​ដោយរលូន និងទទួលបានជោគជ័យ។

បន្ទាប់ពីបានស្ដាប់បទបង្ហាញ ឯកឧត្តមហាស់ សារ៉េត បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផល និងលទ្ធផលការងារដែលទទួលបានជោគជ័យ។ ឯកឧត្តម ក៏បានលើកអនុសាសន៍ល្អៗមួយចំនួនជួយតម្រង់ទិស ៖ ១.ស្នើឱ្យក្រុម​ការងារ​ទាំងអស់យកចិត្តទុកដាក់ជួយថែរក្សា ការពារអភិរក្សគ្រប់គ្រងធនធាន​ជលផលឱ្យបានគង់វង្សយូរអង្វែង ២.ណែនាំឱ្យក្រុមការងារគម្រោងកំណត់ពី​បញ្ហា​ប្រឈមដែលរារាំងដល់ការអនុវត្តន៍គម្រោង ដើម្បីឱ្យគណៈកម្មការតម្រង់ទិស ពិភាក្សានិងរកដំណោះស្រាយ ៣.ត្រូវយកចិត្តទុកដាក់សហការអនុវត្ត​សកម្មភាព​ណាចាំបាច់ និងការងារណាដែលនៅសេសសល់ និងដោះស្រាយបញ្ហា​ដែលកំពុង​រាំងស្ទះឬយឺតយ៉ាវ ៤.បង្កើនសមត្ថភាពតាមរយៈការបណ្ដុះបណ្ដាល​ធនធានមនុស្ស ៥.ត្រូវរៀបចំសរសេររបាយការណ៍បូកសរុប ដើម្បីបញ្ចប់គម្រោង ដែលបាន​អនុវត្ត​រយៈពេល៦ឆ្នាំកន្លងមកនេះ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់សហភាព​អឺរ៉ុប ដែលបានជួយគាំទ្រថវិកា និងក្រសួងហិរញ្ញវត្ថុដែលបាន​ជួយសម្របសម្រួលការងារ សម្រាប់អនុវត្តកម្មវិធី CaPFish Capture ដើម្បីជួយអភិវឌ្ឍ អភិរក្ស គ្រប់គ្រង និងប្រើប្រាស់ធនធានជលផល​ប្រកបដោយនិរន្តភាព និងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ៕

Other News
ចេញ​ផ្សាយ​ ១២ មេសា ២០២៦ 103

កាកសំណល់សត្វជាប្រភពនៃការបង្កើតថាមពល និងជីធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ

តាមរយៈគម្រោងខ្សែរច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) គឺកសិករដែលចិញ្ចឹមសត្វអាចបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់ «ឡជីវឧស្ម័ន»។ នេះជាដំណោះស្រាយដែលជួយឱ្យជីវភាពកាន់តែប្រសើរឡើង...
ចេញ​ផ្សាយ​ ១២ មេសា ២០២៦ 254

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ថៃ វិឡាល័យ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទិ្ធពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩​ និងទទួលអំណរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ​ ២៥៧០

នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ថៃ វិឡាល័យ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ មេសា ២០២៦ 271

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​ ផូ​ ភួង​ ដែលត្រូវជាម្តាយបង្កេីតរបស់​ ឯកឧត្តមនាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ

នាល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​...
ចេញ​ផ្សាយ​ ១២ មេសា ២០២៦ 257

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ៥០០គីឡូក្រាម និងស៊ុតទាចំនួន ៧៥០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកំលាំងយោធាការពារនៅទិសឧត្តរមានជ័យ

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ៥០០គីឡូក្រាម និងស៊ុតទាចំនួន ៧៥០គ្រាប់...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 642

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពនាទីព្រៃកោងកាងនិងបញ្ហាប្រឈមនៅក្នុងខេត្តចំនួន២

នៅថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំក្រុមការងារជំនាញ...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 637

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំ​ក្រុមការងារ បន្តចុះពិនិត្យស្ថានភាពផលិតកម្មដំណាំស្ពៃក្ដោប និងការ៉ុត នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានបន្តដឹកនាំក្រុមការងារអនុវត្តម្រោងថ្នាក់ខេត្តមណ្ឌលគិរី...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 621

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំគណៈប្រតិភូ ជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នាយ ពលទាហានយោធភូមិភាគទី៥ នៅខេត្តបាត់ដំបង

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូ...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 622

ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានដឹកនាំ ក្រុមការងារបច្ចេកទេសនាយកដ្ឋានបរិវត្តកម្មឌីជីថលជួបប្រជុំជាមួយក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានដឹកនាំ ក្រុមការងារបច្ចេកទេសនាយកដ្ឋានបរិវត្តកម្មឌីជីថលជួបប្រជុំជាមួយក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 598

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៥០០គីឡូក្រាម ស៊ុតទាចំនួន ៧៥០គ្រាប់ និងត្រីអណ្តែងចំនួន ៥០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៥០០គីឡូក្រាម ស៊ុតទាចំនួន ៧៥០គ្រាប់...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 795

តួនាទីរបស់និស្សិត និងយុវជន ក្នុងការបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងការឆ្លងមេរោគអេដស៍

កម្មវិធីអប់រំអំពីគ្រឿងញៀន និងជំងឺអេដស៍ សហការរៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 639

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ បានដឹកនាំកិច្ចប្រជុំវាយតម្លៃ និងបញ្ចេញពូជពោតអ៊ីប្រ៊ីដ ចំនួន២ ប្រភេទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការបញ្ចេញពូជដំណាំ ដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 598

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុម​ការងារថ្នាក់ខេត្ត ចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្ម រួមទាំង​បញ្ហាប្រឈមនានានៃការដាំបន្លែ នៅខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​នាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា បន្ទាប់ពីពិធីបើកសិក្ខាសា​លា​បណ្ដុះបណ្ដាលស្ដីពីទស្សនទានយេនឌ័រ...