ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការីបានអញ្ជើញចូលជួបប្រជុំពិភាក្សាការងារជាមួយលោកជំទាវ Charlina Vicheva អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជលផល (EU, Director General, Directorate-General for Marine Affairs and Fisheries - DG MARE)

ចេញ​ផ្សាយ​ ៨ តុលា ២០២២ 5410

នៅវេលាម៉ោង ១០:៣០ ព្រឹកថ្ងៃសុក្រ ១២កើត ខែអផ្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជលផល ឯកឧត្តមរដ្ឋមន្ដ្រី និងសហការី បានអញ្ជើញចូលជួបប្រជុំពិភាក្សាការងារជាមួយលោកជំទាវ Charlina Vicheva អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជលផល (EU, Director General, Directorate-General for Marine Affairs and Fisheries - DG MARE)។ ជំនួបពិភាក្សាដ៏មានសារសំខាន់នេះមានគោលបំណង ÷ ១- រាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្លើយតបទៅនឹងអនុសាសន៍ទាំង ១១ ចំណុចរបស់អគ្គនាយកដ្ឋានកិច្ចការសមុទ្រ ដែលបានផ្តល់ដល់រដ្ឋបាលជលផលកម្ពុជាអនុវត្តន៍។ ២- ការពិភាក្សាជាមួយអគ្គនាយក DG MARE ផ្តោតទៅលើការ ឲ្យ DG MARE ដកកាតក្រហមចេញពីកម្ពុជា ដោយយោងតាមលទ្ធផលនៃកិច្ចសហប្រតិបត្តិរួមគ្នាកន្លងមក ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យជលផលកម្ពុជា តាមរយៈកម្មវិធីកំណើនបៃតង និងសេដ្ឋកិច្ចខៀវ របស់សហភាពអឺរ៉ុប ២០២១-២០២៧។ ៣- ពិនិត្យលើរបាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពស្តីពី "ការនេសាទខុសច្បាប់ គ្មានការអនុញ្ញាត និងគ្មានរបាយការណ៍ (Illegal, Unreported or Unregulated Fishing, IUU"។ ជាបឋម ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណ:កម្មការសហភាពអឺរ៉ុប តាមរយ:លោកជំទាវជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជល ផល ដែលបានជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការជួយអភិវឌ្ឍន៍វិស័យជលផលកម្ពុជា ហើយឯកឧត្តមរដ្ឋមន្ដ្រីមានសង្ឃឹមថាសហភាពអឺរ៉ុបនឹងបន្តជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម រួមទាំងអនុវិស័យជលផលផងដែរ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនលោកជំទាវអំពីដំណើរការសកម្មភាពនៃការអនុវត្តលក្ខខណ្ឌចាំបាច់ទាំង ១១ចំណុច ដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលជលផលកម្ពុជា ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ លោកជំទាវអគ្គនាយកបានវាយតម្លៃខ្ពស់លើលទ្ធផលដែលកម្ពុជាសម្រេចបាន ហើយសហភាពអឺរ៉ុបក៏បានបញ្ជាក់ថា នឹងនៅតែបន្តធ្វើ ភាពជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជាទាំងលើវិស័យកសិកម្ម រួមទាំងអនុវិស័យជលផលផងដែរ។ ដើម្បីឈានទៅសម្រេចបានគោលដៅរបស់កម្ពុជាក្នុងការនាំចេញផលិតផលជលផលមកកាន់ទីផ្សារអឺរ៉ុបនាពេលអនាគត លោកជំទាវបានបង្ហាញឆន្ទ:គាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកិច្ចការសំខាន់ៗចាំបាច់មួយចំនួនទាំងគោលនយោបាយ បទដ្ឋានគតិយុត្ត និងលក្ខណបច្ចេកទេស ដើម្បីធ្វើឲ្យស្របតាមលក្ខខណ្ឌតម្រូវរបស់គណ:កម្ម ការសហភាពអឺរ៉ុបទាក់ទងទៅនឹងគុណភាព សុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យ។ ពាក់ព័ន្ធនឹងប្រធានបទលើកចេញនូវកាតក្រហមនេះ លោកជំទាវបានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា សហភាពអឺរ៉ុបរីករាយ និងបន្តគាំទ្រភាគីកម្ពុជាជានិច្ច ទាំងហិរញ្ញប្បទាន បច្ចេកទេស ជាពិសេសការងារគ្រប់គ្រង និងការតាមដានការអនុវត្តនានា ដើម្បីរួមគ្នាបំបាត់ចោលនៃការនេសាទខុសច្បាប់ គ្មានការអនុញ្ញាត និងគ្មានរបាយការណ៍ពីដែនសមុទ្រកម្ពុជា និងនៅដែនសមុទ្រអន្តរជាតិ។ ទន្ទឹមនឹងនេះ លោកជំទាវបានបន្ថែមថា គឺដើម្បីធានាបាន ដល់ការការពារធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជំហររបស់កម្ពុជាក្នុងការសហការជាមួយសហភាពអឺរ៉ុបដើម្បីឈានទៅសម្រេចការងារនេះ ជាពិសេសនាពេលដែលច្បាប់ស្តីពីជលផលថ្មីបានចូលជាធរមាននាពេលឆាប់ៗខាងមុននេះ។ មួយវិញទៀត មន្ត្រីជំនាញទាំងសងខាង រួមជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធត្រូវបន្តកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍវិស័យជលផលកម្ពុជា។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 329

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 579

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 569

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 599

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 597

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 637

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 603

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 596

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 639

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 642

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 641

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 627

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...