ឯកឧត្ដមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី "ការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ"

ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២២ 4582

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ ព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី "ការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ"។ ក្នុងកិច្ចប្រជុំដ៏មានសារ សំខាន់នេះ ក៏មានវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួង។ បន្ទាប់ពី ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួង អានសេចក្តីថ្លែងហេតុ និងឯកឧត្តម គឺម សុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញ ដូរគ្រឿងញៀន បានរាយការណ៍ជូនដោយសង្ខេបអំពីសកម្មភាពសំខាន់ៗទាក់ទងក្រុមការងារ រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានលើកយកបីចំណុចសំខាន់មកជម្រាបជូនអង្គប្រជុំមាន៖ ទី១- និន្នា ការនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា។ ទី២- ផលប៉ះ ពាល់ដោយត្រង់ និងដោយប្រយោលនៃការប្រើប្រាស់គ្រឿងញៀន ហានីភ័យ និងវិបត្តិដល់សង្គមគ្រួសារ និងសង្គមជាតិយ៉ាងមហន្តរាយ និងទី៣- វិធានការការពារទាំងវិធានការច្បាប់ រដ្ឋបាល និងបច្ចេកទេស ដែលត្រូវអនុវត្តឲ្យខាងតែបាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។ យល់ច្បាស់ពីបញ្ហានេះ និងដើម្បីចូលរួមសហការអនុវត្តវិធានការជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់លើកទី៧ សម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២" តាមរយៈលិខិតលេខ០១ ផក ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមយុទ្ធនាការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចបង្កើតក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿង ញៀន ដែលមានឯកឧត្តមរដ្ឋមន្រ្តីជាប្រធានកិត្តិយស ឯកឧត្តម គឹម សុន រដ្ឋលេខា ធិការជាប្រធាន និងមានឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្រោមឱវាទក្រសួងជាអនុប្រធាន និងជាសមាជិក។ ក្នុងនាមស្ថាប័នជំនាញបច្ចេកទេស ដែលមានតួនាទី និងភារកិច្ចទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំ ដល់គ្រប់អង្គភាពក្រោមឱវាតក្រសួងដែលជា ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ឲ្យបង្កើនការយចិត្តទុកដាក់ខ្ពស់ ដោយត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមគ្រប់រូបភាពអំពីហានីភ័យនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ដល់មន្ត្រី សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ សហគមន៍វារីវប្បកម្ម និសិ្សត ក្រុមហ៊ុនដែលបាននិងកំពុងធ្វើអាជីវកម្មទាក់ទងនឹងវិស័យកសិកម្ម ជាពិសេសវត្ថុធាតុដើមផ្សំ ផលិតជី និងថ្នាំកសិកម្ម វត្ថុធាតុដើមផ្សំ និងផលិតបសុឱសថ ថ្នាំការពារជំងឺសត្វ និងសារធាតុផ្សំ ឬបន្ថែមក្នុងចំណីសត្វ។ល។ អគ្គលេខាធិការក្រសួង ច្រកចេញចូលតែមួយ លេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ និងនាយកដ្ឋានកសិ-ឧស្សាហកម្មត្រូវពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំនូវរាល់សកម្មភាពនាំចេញ នាំចូលនូវរាល់សារធាតុគីមី ថ្នាំកសិកម្ម និងសារធាតុផ្សំ មកប្រើក្នុងក្រុមហ៊ុន។ ត្រូវចាត់វិធានការផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន និងត្រូវបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ និងត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពលើផែនការលេខ០១ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ សម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះស្ថាប័នអប់រំមាន សកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងកំពង់ចាម ត្រូវរៀបចំបញ្ជ្រាបក្នុងកម្មវិធីសិក្សានូវប្រធានបទដែលទាក់ទងនឹងការបង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនដល់និស្សិតឱ្យបានយល់ដឹងអំពីគ្រោះថ្នាក់ ហានីភ័យ និងត្រូវចៀសឲ្យផុតពីបញ្ហានេះជាដាច់ខាត។ សរុបសេចក្តីមក ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមជាប្រធានកិត្តិយសនៃក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿង ញៀន ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យឯកឧត្តមប្រធានក្រុមការងារត្រូវត្រូវបង្កើនកិច្ចសហការឲ្យបានទូលំទូលាយ និងស៊ីជម្រៅ ជាមួយអាជ្ញាធរគ្រឿងញៀនដើម្បីឲ្យការអនុវត្តផែនការសកម្មភាពសម្រេចទទួលបានជោគជ័យ។ ចុងក្រោយ លោកបានក្រើនរំលឹក និងពញ្ញាក់ស្មារតីឲ្យគ្រប់ស្ថាប័ន និងតួអង្គពាក់ព័ន្ធត្រូវយកអស់ស្មារតី ទទួលខុសត្រូវខ្ពស់សហការអនុវត្តផែនការលេខ០១ ខាងលើឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវចៀសចេញឲ្យផុតពីសកម្មភាពផលិត ចរាចរ លក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាដាច់ខាត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 439

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 599

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 590

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 649

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 618

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 658

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 657

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 641

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...