ឯកឧត្ដមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី "ការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ"

ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២២ 3286

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ ព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី "ការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ"។ ក្នុងកិច្ចប្រជុំដ៏មានសារ សំខាន់នេះ ក៏មានវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួង។ បន្ទាប់ពី ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួង អានសេចក្តីថ្លែងហេតុ និងឯកឧត្តម គឺម សុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញ ដូរគ្រឿងញៀន បានរាយការណ៍ជូនដោយសង្ខេបអំពីសកម្មភាពសំខាន់ៗទាក់ទងក្រុមការងារ រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានលើកយកបីចំណុចសំខាន់មកជម្រាបជូនអង្គប្រជុំមាន៖ ទី១- និន្នា ការនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា។ ទី២- ផលប៉ះ ពាល់ដោយត្រង់ និងដោយប្រយោលនៃការប្រើប្រាស់គ្រឿងញៀន ហានីភ័យ និងវិបត្តិដល់សង្គមគ្រួសារ និងសង្គមជាតិយ៉ាងមហន្តរាយ និងទី៣- វិធានការការពារទាំងវិធានការច្បាប់ រដ្ឋបាល និងបច្ចេកទេស ដែលត្រូវអនុវត្តឲ្យខាងតែបាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។ យល់ច្បាស់ពីបញ្ហានេះ និងដើម្បីចូលរួមសហការអនុវត្តវិធានការជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់លើកទី៧ សម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២" តាមរយៈលិខិតលេខ០១ ផក ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមយុទ្ធនាការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចបង្កើតក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿង ញៀន ដែលមានឯកឧត្តមរដ្ឋមន្រ្តីជាប្រធានកិត្តិយស ឯកឧត្តម គឹម សុន រដ្ឋលេខា ធិការជាប្រធាន និងមានឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្រោមឱវាទក្រសួងជាអនុប្រធាន និងជាសមាជិក។ ក្នុងនាមស្ថាប័នជំនាញបច្ចេកទេស ដែលមានតួនាទី និងភារកិច្ចទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំ ដល់គ្រប់អង្គភាពក្រោមឱវាតក្រសួងដែលជា ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ឲ្យបង្កើនការយចិត្តទុកដាក់ខ្ពស់ ដោយត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមគ្រប់រូបភាពអំពីហានីភ័យនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ដល់មន្ត្រី សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ សហគមន៍វារីវប្បកម្ម និសិ្សត ក្រុមហ៊ុនដែលបាននិងកំពុងធ្វើអាជីវកម្មទាក់ទងនឹងវិស័យកសិកម្ម ជាពិសេសវត្ថុធាតុដើមផ្សំ ផលិតជី និងថ្នាំកសិកម្ម វត្ថុធាតុដើមផ្សំ និងផលិតបសុឱសថ ថ្នាំការពារជំងឺសត្វ និងសារធាតុផ្សំ ឬបន្ថែមក្នុងចំណីសត្វ។ល។ អគ្គលេខាធិការក្រសួង ច្រកចេញចូលតែមួយ លេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ និងនាយកដ្ឋានកសិ-ឧស្សាហកម្មត្រូវពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំនូវរាល់សកម្មភាពនាំចេញ នាំចូលនូវរាល់សារធាតុគីមី ថ្នាំកសិកម្ម និងសារធាតុផ្សំ មកប្រើក្នុងក្រុមហ៊ុន។ ត្រូវចាត់វិធានការផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន និងត្រូវបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ និងត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពលើផែនការលេខ០១ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ សម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះស្ថាប័នអប់រំមាន សកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងកំពង់ចាម ត្រូវរៀបចំបញ្ជ្រាបក្នុងកម្មវិធីសិក្សានូវប្រធានបទដែលទាក់ទងនឹងការបង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនដល់និស្សិតឱ្យបានយល់ដឹងអំពីគ្រោះថ្នាក់ ហានីភ័យ និងត្រូវចៀសឲ្យផុតពីបញ្ហានេះជាដាច់ខាត។ សរុបសេចក្តីមក ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមជាប្រធានកិត្តិយសនៃក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿង ញៀន ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យឯកឧត្តមប្រធានក្រុមការងារត្រូវត្រូវបង្កើនកិច្ចសហការឲ្យបានទូលំទូលាយ និងស៊ីជម្រៅ ជាមួយអាជ្ញាធរគ្រឿងញៀនដើម្បីឲ្យការអនុវត្តផែនការសកម្មភាពសម្រេចទទួលបានជោគជ័យ។ ចុងក្រោយ លោកបានក្រើនរំលឹក និងពញ្ញាក់ស្មារតីឲ្យគ្រប់ស្ថាប័ន និងតួអង្គពាក់ព័ន្ធត្រូវយកអស់ស្មារតី ទទួលខុសត្រូវខ្ពស់សហការអនុវត្តផែនការលេខ០១ ខាងលើឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវចៀសចេញឲ្យផុតពីសកម្មភាពផលិត ចរាចរ លក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាដាច់ខាត។

Other News
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 131

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 121

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នារសៀលថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 151

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 146

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាលេីសេចក្តីព្រាងឯកសារ​ "GMS 2030 Kunming Strategic Framework for Transformation of Agrifood Systems"

នាព្រឹកថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាលេីសេចក្តីព្រាងឯកសារ​...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៤ 411

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត វង្ស សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ០៩ វិច្ឆិកា ២០២៤ 436

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា លើកទី៧១ និងទិវាកំណើតនៃ កងយោធពលខេមរភូមិន្ទ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា លើកទី៧១និងទិវាកំណើតនៃ កងយោធពលខេមរភូមិន្ទ...
ចេញ​ផ្សាយ​ ០៩ វិច្ឆិកា ២០២៤ 433

អបអរសាទរខួបអនុស្សាវរីយ៏លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

អបអរសាទរខួបអនុស្សាវរីយ៏លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ចេញ​ផ្សាយ​ ០៨ វិច្ឆិកា ២០២៤ 449

កម្ពុជាស្វាគមន៍អត្រាកំណើតកូនផ្សោតច្រើនមិនធ្លាប់មាន នៅក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ!

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំសំបុក...
ចេញ​ផ្សាយ​ ០៨ វិច្ឆិកា ២០២៤ 466

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ...
ចេញ​ផ្សាយ​ ០៨ វិច្ឆិកា ២០២៤ 447

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជន ពីការទប់ស្កាត់ និងការបង្រ្កាបបទល្មើសជលផលទូទាំងប្រទេស ក្នុងរដូវបិទនេសាទ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជន ពីការទប់ស្កាត់ និងការបង្រ្កាបបទល្មើសជលផលទូទាំងប្រទេស ក្នុងរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១...
ចេញ​ផ្សាយ​ ០៧ វិច្ឆិកា ២០២៤ 514

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤រដ្ឋបាលជលផល និងកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ...
ចេញ​ផ្សាយ​ ០៧ វិច្ឆិកា ២០២៤ 519

អតីតកាល បច្ចុប្បន្ន និងអនាគត នៃដំណាំកៅស៊ូនៅកម្ពុជា

ដំណាំកៅស៊ូ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាង ១សតវត្សមកហើយ កំពុងបន្តរួមចំណែកដល់សេដ្ឋកិច្ចជាតិ។ សម្រាប់កម្ពុជា វិស័យកៅស៊ូ ជាប្រភពចំណូលថវិកាជាតិ និងប្រភពការងាររបស់ប្រជាជន។...