ភាពជោគជ័យនៃកម្មវិធី ASPIRE បានជំរុញឱ្យ ក្រុមអ្នកយកព័ត៌មាន របស់ IFAD សម្រេចចងក្រងផលិតវីដេអូ ដើម្បីផ្សព្វផ្សាយជូនអ្នកពាក់ព័ន្ធ និងពិភពលោកបានដឹង

ចេញ​ផ្សាយ​ ២៨ វិច្ឆិកា ២០២៥ 462

ដោយទទួលស្គាល់ថា កម្មវិធី " ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Agriculture Services Programme for Innovation, Resilience and Extension, ASPIRE) " ដែលគ្រប់គ្រង និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) និងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (NCDD) ពីឆ្នាំ ២០១៥ ដល់ ២០២២ សម្រេចបានជោគជ័យខ្លាំង ដោយបានរួមចំណែកបង្កើនតម្លៃទ្រព្យសម្បត្តិ ឬ ជីវភាពកសិករ ជិត ១៥ ម៉ឺនគ្រួសារ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development, IFAD) ដែលជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ ចាត់ទុកថាជាកម្មវិធីដែលមានស្នាដៃដ៏ល្អ ក្រុមអ្នកយកព័ត៌មាននៃទីស្នាក់ការកណ្តាលរបស់ IFAD បានមកបំពេញបេសកកម្មនៅកម្ពុជា ពីថ្ងៃទី ២៤ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្រុមអ្នកយកព័ត៌មាននេះបានពិនិត្យលទ្ធផលផ្ទាល់ នៅ ៖ ១) សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ដែលស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ២) សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ និងចម្ការកសិករគំរូ ដែលស្ថិតនៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និង ៣) សហគមន៍កសិកម្មអារក្សត្នោតអភិវឌ្ឍន៍ និងចម្ការស្វាយចន្ទី ដែលស្ថិតនៅភូមិគីឡូ ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយបានជួបសម្ភាសជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រុមអ្នកយកព័ត៌មាននេះក៏បានថត និងផលិតខ្សែវីដេអូ សម្រាប់ចាក់បញ្ចាំងនៅក្នុងកិច្ចប្រជុំលើកទី ៤៩ របស់ក្រុមប្រឹក្សាភិបាល IFAD (ដែលមានសមាជិកជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម នៅក្នុងពិភពលោក) ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៦ សំដៅបង្ហាញប្រាប់ប្រទេសសមាជិកផ្សេងទៀត ឱ្យរៀនសូត្រ និងយកតម្រាប់តាម ។ ខ្សែវីដេអូនេះមានរៀបរាប់អំពី ៖ ១) ស្ថានភាពជាក់ស្តែងនៃវិស័យកសិកម្មនៅកម្ពុជា ២) យុទ្ធសាស្ត្រ និងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការដោះស្រាយបញ្ហាអាទិភាព ៣) ផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ឬ ភាពជាដៃគូជាមួយ IFAD ៤) វិធីគ្រប់គ្រង និងអនុវត្តកម្មវិធី ឬ គម្រោងដ៏ល្អ និង ៥) មរតក និងប្រសិទ្ធភាពយូរអង្វែង របស់កម្មវិធី ASPIRE។
គួរបញ្ជាក់ថា កម្មវិធី ASPIRE បានប្រើប្រាស់ប្រាក់កម្ចី ដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចីពី IFAD សម្រាប់កែលម្អប្រព័ន្ធផ្សព្វផ្សាយកសិកម្ម នៅកម្ពុជា ។ ដោយទទួលស្គាល់លទ្ធផល សរសើរ និងទុកចិត្ត រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហភាពអឺរ៉ុប ធនាគារវិនិយោគអឺរ៉ុប មូលនិធិបរិស្ថានសាកល (GEF) និង China-IFAD South-South and Triangular Cooperation Facility (SSTC) ក៏បានសម្រេចគាំទ្រឱ្យមានកម្មវិធី ASPIRE ជំហានទី ២  ឬ កម្មវិធី ASPIRE-AT (កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade) ។ កម្មវិធីទី ២ នេះ កំពុងត្រូវបានអនុវត្តពីឆ្នាំ ២០២៣ ដល់ ២០៣០ ដោយផ្តោតជាសំខាន់លើការគាំទ្រកសិករ សហគមន៍កសិកម្ម អ្នកប្រមូលទិញ អ្នកកែច្នៃ និងអ្នកនាំចេញ ក្នុងការបង្កើនផលិតភាព គុណភាព និងសុវត្ថិភាពចំណីអាហារ និងការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 76

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការ (UNIDO) នៅទីស្តីការក្រសួងកសិកម្ម

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 84

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 182

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលបន្លែ ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 226

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម៕
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 224

ឯកឧត្ដមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកផ្លូវក្របី ភូមិព្រៃកន្លោង ខេត្តព្រៃវែង

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពី...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 257

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ "ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ"

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 239

ឯកឧត្ដមរដ្ឋលេខាធិការ តូច ប៊ុនហួរ សហការដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការតម្រង់ទិសនៃគម្រោង EU-German CAPSAFE

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 250

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំមន្ត្រីកសិកម្មឃុំនៅក្នុងស្រុកចំនួនពីរ ដើម្បីទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវ វង្ស ប៊ុនហេង ឈ្វេងយល់ពីគុណភាពស្រូវ និងខ្សែច្រវាក់កែច្នៃអង្ករ

នៅថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតយ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីកសិកម្មឃុំ ស្រុកបាទីខេត្តតាកែវ និងស្រុកកណ្តាលស្ទឹង...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 239

លោកជំទាវ អ៊ឹម រចនា៖ សិក្ខាសាលាថ្នាក់តំបន់​៥​ប្រទេស​​ បិទបញ្ចប់​ដោយជោគជ័យ ជាមួយនឹងការព្រមព្រៀង​គ្នា​បង្កើត «បណ្តាញ​ថ្នាក់តំបន់​សម្រាប់ការអភិរក្ស និងការគ្រប់គ្រង​ផ្សោតទឹកសាប និងជីវចម្រុះ»

នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រ នៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 243

ឯកឧត្តមរដ្ឋមន្ដ្រី កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យលើកទី៥

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 252

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់សំរោង បានបន្តចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន ជីប ម៉ុង ប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពប្រចាំខេត្តឧត្តរមានជ័យសរុបបានចំនួន២៦គ្រួសារ

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់សំរោង បានបន្តចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន...