ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល(DDT) លោក យៅ វេន ដឹកនាំក្រុមការងារ​នាយក​ដ្ឋាន ចូលរួមកាន់បិណ្ឌនៅវត្តចំនួន២ ក្នុងឃុំសំបួរ ស្រុកមង្គលបូរី ខេត្ត​បន្ទាយ​មានជ័យ

ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 1682

នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក យៅ វេន ប្រធាននាយកដ្ឋានបរិវត្ត​កម្ម​​ឌីជីថល (DDT) បានដឹកនាំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំសំបួរ មន្រ្តីរាជការនៃនាយកដ្ឋាន និងរដ្ឋបាលឃុំសំបួរ និងមេភូមិ បានអញ្ជើញចូលរួម​កាន់បិណ្ឌនៅវត្តត្រៃបទុមារាមសំបួរមាស និងវត្តស្រះឈូក ស្ថិតក្នុងឃុំសំបួរ ស្រុកមង្គលបូរី។ ពិធីនេះមានការចូលរួមពីរដ្ឋបាលឃុំសំបួរ  ព្រមទាំងមានការចូលរួមឧបត្ថម្ភថវិកា ពីឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង លោកស្រី វន់ គន្ធា និងក្រុមការងារនៃនាយកដ្ឋានបរិវត្តកម្មឌីជីថល ដោយបាននាំយកទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃនៃវត្តទាំងពីរ។
ជាមួយគ្នានេះ ក្នុង១វត្តៗ ក្រុមការងារបានប្រគេនទេយ្យទាន រួមមាន៖ អង្ករ ៥០គីឡូក្រាម ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ មី២កេស ស្លាដក់២ប្រអប់ ភេសជ្ជៈ ២កេស ទឹកសុទ្ធ២កេស និងត្រីខ ៣យួរ គិតជាទឹកប្រាក់ចំនួន១ ៤៨៤ ០០០រៀល។ ចំពោះបច្ច័យ ក្រុមការងា​រ​បានប្រគេនដល់ព្រះសង្ឃក្នុងមួយវត្តចំនួន ១៥០,០០០រៀល និងចូលរួមបច្ច័យកសាងវត្តក្នុងមួយវត្តចំនួន ៥០០,​០០០រៀល សរុប ១,០០០,០០០រៀល។ ទន្ទឹមនឹងនោះ ក៏បានជូន​បច្ច័យដល់អាចារ្យ និង​យាយជីចំនួន ៨៤០,០០០រៀល និងចូលរួមកាន់​បិណ្ឌ​បន្ត ២វេន ចំនួន ១ ០០០,​០០០រៀលផងដែរ សរុបថវិកាដែលបានចូលរួមក្នុងសកម្មភាពកាន់បិណ្ឌនេះ មាន​ចំនួន ៤, ៨២៤,០០០រៀល។
សូមជម្រាបជូនថា សកម្មភាពខាងលើនេះ បានបង្ហាញពីស្មារតីចូលរួម​របស់​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្នុងការថែរក្សា និងលើកតម្កើងប្រពៃណីទំនៀមទម្លាប់ខ្មែរ ព្រមទាំងចូលរួមគាំទ្រវិស័យ​ព្រះពុទ្ធ​សាសនា និងបង្កើនសាមគ្គីភាពជាមួយអាជ្ញាធរឃុំសំបួរ និងប្រជាពលរដ្ឋ​នៅ​ថ្នាក់មូល​ដ្ឋាន៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៧ វិច្ឆិកា ២០២៦ 305

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបសំណេះសំណាល និងចែកស្បៀងរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៧ វិច្ឆិកា ២០២៦ 290

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាំយកជំនួយស្បៀងរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ នៅក្រុងប៉ោយប៉ែត

នារសៀលថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងនាំយកជំនួយស្បៀងរបស់រាជរដ្ឋាភិបាល...
ចេញ​ផ្សាយ​ ៧ វិច្ឆិកា ២០២៦ 315

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះតាមដាន និងពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង LASED III នៅទីតាំងដីសម្បទានសង្គមកិច្ចក្នុងខេត្តចំនួន៧

ចាប់ពីថ្ងៃទី២-៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច...
ចេញ​ផ្សាយ​ ៧ វិច្ឆិកា ២០២៦ 309

អបអរសាទរ ខួបលើកទី២៣ របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៦

អបអរសាទរ ខួបលើកទី២៣ របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៦
ចេញ​ផ្សាយ​ ៧ វិច្ឆិកា ២០២៦ 419

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះផ្សព្វផ្សាយគោលគំនិត និងរៀបចំផែនការសកម្មភាពសហគមន៍កសិកម្មទំនើប របស់គម្រោង EMPOWER នៅខេត្តសៀមរាប

នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ៦ វិច្ឆិកា ២០២៦ 526

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោកជំទាវ សៀលខឺ រ៊ើហ្វើ (Silke Röfer) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ លោកជំទាវ សៀលខឺ រ៊ើហ្វើ (Silke Röfer) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ៦ វិច្ឆិកា ២០២៦ 494

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តកណ្ដាល

នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្ដម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ៦ វិច្ឆិកា ២០២៦ 493

ប្រជានេសាទក្នុងស្រុកសំបូរ ខេត្តក្រចេះ ស្ម័គ្រចិត្តប្រគល់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីចូលរួមអភិរក្សធនធានជលផល

ប្រជានេសាទមួយចំនួនក្នុងស្រុកសំបូរ ខេត្តក្រចេះ បានស្ម័គ្រចិត្តប្រគល់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ឈប់ការនេសាទខុសច្បាប់...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 667

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 752

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ការពង្រឹង និងត្រួតពិនិត្យការបំពេញការងាររបស់មន្ត្រីកសិកម្មឃុំ សង្កាត់ ផ្អែកលើសូចនាករសមិទ្ធកម្មគន្លឹះ (KPIs)

នៅថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 768

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជួបជាមួយសមាគមពាណិជ្ជករដឹកជញ្ជូនខ្សែច្រវាក់ផ្គត់ផ្គង់​ និងភ្នាក់ងារជើងសានៅកម្ពុជា​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នារសៀលថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបជាមួយសមាគមពាណិជ្ជករដឹកជញ្ជូនខ្សែច្រវាក់ផ្គត់ផ្គង់​...