ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ ស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន២

ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 2116

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា  បានអញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ ស្ថិតក្នុងភូមិសាស្ត្រមាត់ពាមចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដល់ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ 
ប្រតិបត្តិការនេះ អមដំណើរដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប លោកនាយរងខណ្ឌរដ្ឋបាលជលផល នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀស និងក្រឡាញ់ នាយរងផ្នែករដ្ឋបាលជលផលចុងឃ្នៀស នាយសង្កាត់រដ្ឋបាលជលផលភ្នំក្រោម មន្ត្រីខណ្ឌ និងសហគមន៍នេសាទចុងឃ្នៀស ដោយមានការចូលរួមសហការពីកងកម្លាំងយោធភូមិភាគទី៤ ដឹកនាំដោយ លោកឧត្តមសេនីយត្រី អាន ប៊ុនទិ មេបញ្ជាការរងយោធភូមិភាគទី៤។
ក្នុងដំណើរនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារជំនាញបានពិនិត្យប្រជានេសាទដោយឧបករណ៍អួនហ៊ុមដោយដៃចំនួន៦វង់ និងពិនិត្យឧបករណ៍លបរ៉ាវ បានចំនួន ១២របាំង  ហើយឧបករណ៍ទាំងនេះ ប្រើជាលក្ខណៈគ្រួសារត្រឹមត្រូវតាមច្បាប់ស្តីពីជលផល។
មុននឹងបញ្ចប់បេសកកម្ម ឯកឧត្តមក៏បានថ្លែងអរគុណចំពោះបងប្អូនប្រជានេសាទ ចំពោះការគោរពច្បាប់បានល្អ និងឱ្យពួកគាត់ជួយផ្សព្វផ្សាយបន្តដល់អ្នកនេសាទផ្សេងទៀត ដើម្បីជួយទប់ស្កាត់បទល្មើស និងចូលរួមអភិរក្ស អភិវឌ្ឍធនធានជលផលក្នុងបឹងទន្លេសាបឱ្យមានចីរភាព។ 
ជាចុងក្រោយឯកឧត្តមក៏បានថ្លែងអំណរគុណ និងសូមសរសើរដល់ក្រុមការងារចម្រុះ ដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសជលផលបានយ៉ាងសកម្មដូចភ្លៀងរលឹម ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលតែងតែចុះល្បាតជាប្រចាំផងដែរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ មិថុនា ២០២៦ 344

អបអរសាទរ​ខួបលើកទី៦៤​ តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុង​ឡា​អេ សម្រេច​ឱ្យ​កម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ

អបអរសាទរ​ខួបលើកទី៦៤​ តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុង​ឡា​អេ សម្រេច​ឱ្យ​កម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ
ចេញ​ផ្សាយ​ ១៥ មិថុនា ២០២៦ 364

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបពិភាក្សាការងារជាមួយវិទ្យាស្ថានបណ្តុះបណ្តាល​ និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI)

នាព្រឹកថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួបពិភាក្សាការងារលើវិស័យកសិកម្ម​ ជាមួយវិទ្យាស្ថានបណ្តុះបណ្តាល​...
ចេញ​ផ្សាយ​ ១៤ មិថុនា ២០២៦ 544

ការចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវចំណី SRP និងស្រូវពូជចំនួន ៦ កិច្ចសន្យាទំហំជិត ១០លានដុល្លារអាមេរិក

👏🌾🇰🇭 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្របសម្រួលការចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវចំណី SRP និងស្រូវពូជចំនួន ៦ កិច្ចសន្យាទំហំជិត ១០លានដុល្លារអាមេរិក រវាងក្រុមហ៊ុន...
ចេញ​ផ្សាយ​ ១៣ មិថុនា ២០២៦ 661

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើព្រៃលិចទឹកក្នុងខេត្តកំពង់ធំ

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើព្រៃលិចទឹកនៅចំណុចចុងអូរតារ៉ែន...
ចេញ​ផ្សាយ​ ១២ មិថុនា ២០២៦ 773

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ចប្រជុំ​ជាមួយ​មន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន៤ខេត្ត ដើម្បីតម្រង់ទិសការងារ​ផ្សព្វផ្សាយ និងផ្តល់សេវាកម្មកសិកម្មជូនប្រជាកសិករ

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីកសិកម្ម-សង្កាត់ចំនួន៤ខេត្ត​រួម​មាន៖...
ចេញ​ផ្សាយ​ ១២ មិថុនា ២០២៦ 742

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ​ស្ថានភាពសក្តានុពល វឌ្ឍនភាពនៃការគ្រប់គ្រងការងារ​សហគមន៍នេសាទព្រៃនប់២ ខេត្តព្រះសីហនុ

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខា​ធិកា​រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានដឹកនាំក្រុមការងារជំនាញ​នៃអគ្គ​នាយកដ្ឋានជលផល...
ចេញ​ផ្សាយ​ ១២ មិថុនា ២០២៦ 744

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយ​ លោកស្រី​ Zhong Jie អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា​ ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត និងលោក Xue Dong ដែលជាអគ្គទីប្រឹក្សាថ្មី

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជេីញទទួលជួបលោកស្រី Zhong Jie អគ្គទីប្រឹក្សាទទួលបន្ទុកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា...
ចេញ​ផ្សាយ​ ១២ មិថុនា ២០២៦ 728

ក្រសួងកសិកម្ម សម្របសម្រួលការចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវទំហំជិត ១០លានដុល្លារអាមេរិក រវាងសហគមន៍កសិកម្មទំនើបនៅខេត្តបាត់ដំបង និងក្រុមហ៊ុន អេមរុ រាយស៍ (កម្ពុជា) (Amru Rice Cambodia)

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះកិច្ចសន្យាផលិតកសិកម្មចំនួន...
ចេញ​ផ្សាយ​ ១២ មិថុនា ២០២៦ 664

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ចម្រុះ​ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចលំហទន្លេសាប ក្នុងខេត្តកំពង់ធំ

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំក្រុមការងារចម្រុះ...
ចេញ​ផ្សាយ​ ១១ មិថុនា ២០២៦ 904

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញចុះពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម ថ្នាក់ដឹកនាំមន្ទីរ...
ចេញ​ផ្សាយ​ ១១ មិថុនា ២០២៦ 887

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្ត«ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា»

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំរួមជាមួយតំណាងជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ១១ មិថុនា ២០២៦ 926

ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំជាមួយអភិបាលស្រុក មេឃុំ និងមន្ត្រីកសិកម្មឃុំ ព្រមទាំងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាជន និងផលិតកម្មកសិកម្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ដើម្បីត្រៀមអនុវត្តគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល សំដៅជួយសម្រាលការលំបាកក្នុងជីវភាពរបស់ប្រជាជនក្រីក្រ និងប្រជាជនដែលងាយរងហានិភ័យ នៅថ្ងៃទី១០ និង ១១ ខែមិថុនា ឆ្នាំ២០២៦...