ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួងកសិកម្មបានប្រើប្រាស់ថវិកាអន្តរាគមន៍នៅក្នុងឆ្នាំ២០២៤ ចំនួន៤០លានដុល្លារ ក្នុងការថែរក្សាស្ថិរភាពស្រូវសែនក្រអូប ផ្ការំដួល ដែលជាពូជរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានទម្លាក់ហិរញ្ញប្បទានជាច្រើនទៅកាន់រោងម៉ាស៊ីនដៃគូទូទាំងប្រទេស ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករឱ្យបានទាន់អំឡុងពេលភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២៤។ បន្ថែមពីនេះ ក្រសួងបានស្នើសុំឯកភាពពីរដ្ឋាភិបាល ដើម្បីបញ្ចេញកញ្ចប់ថវិកាពិសេសមួយទៀត ដើម្បីត្រៀមអន្តរគមន៍រក្សាលំនឹងទីផ្សារស្រូវពូជ OM សំដៅធ្វើឱ្យមានទីផ្សារល្អសម្រាប់កសិករ។ ការថ្លែងបែបនេះ គឺនៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕