ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួងកសិកម្មបានប្រើប្រាស់​ថវិកា​អន្តរាគមន៍​នៅក្នុងឆ្នាំ២០២៤ ចំនួន៤០លានដុល្លារ ក្នុងការថែរក្សា​ស្ថិរភាព​ស្រូវ​សែនក្រអូប ផ្ការំដួល ដែលជាពូជរបស់កម្ពុជា

ចេញ​ផ្សាយ​ ២៤ មករា ២០២៥ 333

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួងកសិកម្មបានប្រើប្រាស់​ថវិកា​អន្តរាគមន៍​នៅក្នុងឆ្នាំ២០២៤ ចំនួន៤០លានដុល្លារ ក្នុងការថែរក្សា​ស្ថិរភាព​ស្រូវ​សែនក្រអូប ផ្ការំដួល ដែលជាពូជរបស់កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ និ​ង​បានទម្លាក់ហិរញ្ញប្បទានជាច្រើនទៅកាន់​រោងម៉ាស៊ីន​ដៃគូទូទាំងប្រទេស ដើម្បី​ប្រមូល​ទិញស្រូវពីប្រជាកសិករឱ្យ​បានទាន់អំឡុង​ពេលភ្ជុំបិណ្ឌ កាលពី​ឆ្នាំ២០២៤។ បន្ថែមពីនេះ ក្រសួងបានស្នើសុំឯកភាព​ពីរដ្ឋាភិបាល ដើម្បីបញ្ចេញ​កញ្ចប់​​ថវិកាពិសេសមួយទៀត ដើម្បីត្រៀមអន្តរគមន៍​រក្សា​លំនឹងទីផ្សារស្រូវពូជ OM សំដៅធ្វើឱ្យមានទីផ្សារល្អសម្រាប់កសិករ។ ការថ្លែងបែបនេះ គឺនៅ​ក្នុង​ពិធីបិទ «សន្និបាតបូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12