ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ តត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានកសិ-ឧស្សាហកម្ម ដឹកនាំដោយលោក ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម បានសហការជាមួយ អង្កការUNDP និងអង្កការ AVSF បានរៀបចំកិច្ចប្រជុំចរចារអំពីការដាក់លក្ខខ័ណ្ឌក្នុងកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ដំឡូង ដែលរៀបចំដោយនាយកដ្ឋានកសិ-ឧស្សាហកម្ម ដោយមានការគាំទ្រពីក្រុមហ៊ុន Green Leader អង្គការ UNDP អង្គការ AVSF ដោយមានការចូលរួមពី តំណាងភូមិ ឃុំ អង្គការ Good neighbor ប្រជាកសិករ និងសហគមន៍ក្នុងស្រុកស្នួល ប្រមាណ ៦០នាក់ នៅសណ្ឋាគា ចំប៉ាពេជ្រ ស្រុកស្នួល ខេត្តក្រចេះ។