ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំគណៈប្រតិភូ ចុះជួបសួរ​សុខ​ទុក្ខ​ថ្នាក់ដឹកនាំ នាយទាហាន កងវរសេនាតូចព្រំដែនលេខ៣៣៣ នៃតំបន់ប្រតិបត្តិការ​សឹករងខេត្តតាកែវ

ចេញ​ផ្សាយ​ ៣០ មីនា ២០២៥ 468

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំគណៈប្រតិភូ ចុះជួបសួរ​សុខ​ទុក្ខ​ថ្នាក់ដឹកនាំ នាយទាហាន កងវរសេនាតូចព្រំដែនលេខ៣៣៣ នៃតំបន់ប្រតិបត្តិការ​សឹករងខេត្តតាកែវ
======================
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូស្ថាប័នដៃគូសម្ព័ន្ធមេត្រីភាពនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំនាយទាហាន នាយ​ទាហាន​រង និងពលទាហាន កងវរសេនាតូចលេខ៣៣៣ នៅទីបញ្ជាការដ្ឋាននៃតំបន់​ប្រតិបត្តិការសឹករង ខេត្តតាកែវ។
ក្នុងពិធីសំណេះសំណាល ឯកឧត្តមរដ្ឋលេខាធិការ  បានថ្លែងអំណរគុណ​ដល់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែល​ផ្តួច​ផ្តើម​គំនិតចង្អុល បង្ហាញឱ្យបង្កើតកម្មវិធីដៃគូសម្ព័ន្ធមេត្រីភាពនេះឡើង ដើម្បីផ្សារ​ភ្ជាប់​កាន់​តែជិតស្និទ្ធ រវាងកងកម្លាំង ជួរមុខការពារទឹកដីនៃមាតុភូមិ និងស្ថាប័នស៊ីវិល ក្នុង​ស្មារតីសាមគ្គីជាតិជាធ្លុងមួយ។
នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ ក៏បាននាំនូវការផ្តាំផ្ញើរសួរសុខ​ទុក្ខ​ពី​សំណាក់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងបាននាំយកអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់បងប្អូនកងទ័ពទាំងអស់ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរ​ខាង​មុខ​នេះ និងលើកទឹកចិត្តដល់កងទ័ពដែលនៅជួរមុខ ឱ្យកាន់តែមានកម្លាំងចិត្ត ស្មារតី​ស្នេហាជាតិ  ក្នុងការការពារអធិបតេយ្យភាពជាតិកម្ពុជា។
ទន្ទឹមនឹងនោះដែរ លោកវរសេនីយ៍ទោ ម៉ែន ចាន់ឌា មេបញ្ជាការកងទ័ពវរសេនាតូច​លេខ៣៣៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលតែង​តែ​គិតគូសុខទុក្ខ ឧបត្ថម្ភគាំទ្រជានិច្ច និងអរគុណដល់ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈ​ប្រតិភូអមដំណើរទាំងអស់ ដែលបានចុះមកផ្ទាល់នៅក្នុងថ្ងៃនេះ និងបានប្តេជ្ញាចិត្តយ៉ាង​មុតមាំបន្តការការពារអធិបតេយ្យភាពជាតិ និងរក្សាសន្តិភាពជាតិដែលរកបានដោយ​កម្រ​នេះជានិរន្តរ ទោះក្នុងតម្លៃណាក៏ដោយ៕

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12