ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ ២០២៤នេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណ:បញ្ជាការឯកភាព ស្រុកជលគីរី បានចុះទៅដល់មូលដ្ឋាន នៅភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីជលផល ជាពិសេស ផ្តោតលើការអំពាវនាវឲ្យប្រជានេសាទដែលប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ ស្ម័គ្រចិត្តប្រគល់ជូនដល់សមត្ថកិច្ច ដើម្បីរួមគ្នាលុបបំបាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នេះបន្តទៀត ។
ជាលទ្ធផល ប្រជាពលរដ្ឋនៅតំបន់នោះចំនួន៨រូប បានប្រគល់ឧបករណ៍ឆក់ត្រី ជូនខាងជំនាញជលផលដែលរួមមាន៖ អាំងវែកទ័រឆក់ត្រជាក់ចំនួន០៧គ្រឿង អាំងវែកទ័រឆក់ត្រីប្រភេទក្តៅ ចំនួន០១ គ្រឿង សរុបចំនួន ០៨គ្រឿង៕