ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញធ្វើអធិបតីបើក សិក្ខាសាលាផ្សព្វផ្សាយការចាប់ផ្ដើមអនុវត្ដ សមាសភាគទី៣នៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP)

ចេញ​ផ្សាយ​ ០៤ កក្កដា ២០២៥ 2133

នៅថ្ងៃព្រឹកទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP រួមជាមួយឯកឧត្ដម ជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈភិបាលខេត្ដមណ្ឌលគិរី បានអញ្ជើញធ្វើជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយការចាប់ផ្ដើមអនុវត្ដសមាសភាគទី៣ស្ដីពី សេវាគាំទ្របង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកក្នុងវិស័យកសិកម្ម នៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP)។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងធនាគារពិភពលោក លោកប្រធានរដ្ឋបាលខេត្ដ ក្រុមការងារអនុវត្ដគម្រោងថ្នាក់ជាតិ CaWSIP-MAFF ក្រុមការងារអនុវត្ដគម្រោងថ្នាក់ខេត្ដនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្ដមណ្ឌលគិរី អាជ្ញាធរស្រុក-ឃុំ មន្រ្ដីកសិកម្មឃុំ សហគមន៍ (កសិកម្ម ព្រៃឈើ ប្រើប្រាស់ទឹក) វិស័យឯកជន អង្គការដៃគូរ និងកសិករគំរូ ក្នុងតំបន់វិសាលភាពអនុវត្ដគម្រោង។ 

ឯកឧត្តមដ្ឋលេខាធិការបានគូសបញ្ជាក់ថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីផែនការសកម្មភាព និងលទ្ធផលរំពឹងទុកនៃការអនុវត្តគម្រោងដល់អាជ្ញាធរមូលដ្ឋាន កសិករទទួលផល និងអ្នកពាក់ព័ន្ធ ក៏ដូចជាបញ្ជ្រាបការអនុវត្តបច្ចេកទេសកសិកម្មវ័យឆ្លាតបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ Climate Smart Agriculture (CSA) និងកំណត់មុខសញ្ញាដែលធ្វេីឱ្យថ្លៃដេីមផលិតកម្មមានតម្លៃខ្ពស់សំដៅសិក្សាស្រាវជ្រាវរកបច្ចេកទេសកាត់បន្ថយថ្លៃដេីមលេីមុខដំណាំអាទិភាពក្នុងតំបន់គោលដៅ។

ក្នុងអង្គសិក្ខាសាលា ឯកឧត្ដមអភិបាលរងនៃគណៈភិបាលខេត្ដ បានគាំទ្រដល់គម្រោង និងស្នើដល់អាជ្ញាធរស្រុក-ឃុំ-ភូមិ កសិករ និងអ្នកពាក់ព័ន្ធ ត្រូវប្ដេជ្ញាចូលរួមសហការជាមួយនឹងគម្រោងដើម្បីកែលម្អធនធានទឹកសម្រាប់ប្រើប្រាស់ទៅតាមពហុបំណង បង្កើនផលិតកម្មកសិកម្មឱ្យមានភាពសំបូរបែប បំពេញតម្រូវការក្នុងខេត្ដ និងតំបន់ ។ ក្នុងនោះដែរ ឯកឧត្ដមអភិបាលរង ក៏បានបង្ហាញពីតំបន់សក្តានុពលនិងដំណាំអាទិភាពក្នុងវិសាលភាពគម្រោងផងដែរ។

ថ្លែងក្នុងកម្មវិធីបេីកសិក្ខាសាលានេះ ឯកឧត្ដមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់លើការលើកឡើងរបស់ឯកឧត្ដមអភិរងនៃគណៈអភិបាលខេត្ដ រួមមាន តំបន់មានសក្ដានុពល ប្រភេទមុខដំណាំអាទិភាព ការចូលរួមជួយគាំទ្រ និងសហការពីអាជ្ញាធរស្រុក ឃុំ និងកសិករ។  ឯកឧត្ដមបានបន្ថែមថា គម្រោងកំពុងអនុវត្ដនេះ គឺបង្ហាញពីកិច្ចសហប្រតិបត្ដិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ក្នុងគោលបំណងកែលម្អសន្ដិសុខទឹកកម្ពុជា ធ្វើឱ្យការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព។ សិក្ខាសាលានឹងផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន កសិករទទួលផល និងអ្នកពាក់ព័ន្ធមូលដ្ឋានពីបច្ចេកទេសសមស្របនានា ការកំណត់បានប្រភេទមុខដំណាំមានសក្តានុពលក្នុងការលេីកកម្ពស់ជីវភាពរបស់ប្រជាជន ។

ជាចុងបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានស្នើដល់សមាជិក សមាជិកានៃអង្គសិក្ខាសាលាធ្វើការពិភាក្សានិងផ្ដល់ធាតុចូលសំខាន់ៗបន្ថែមទៀតសំដៅធ្វេីឱ្យការអនុវត្តផែនការសកម្មភាពគម្រោងទទួលបានតាមលទ្ធផលរំពឹងទុកប្របកដោយប្រសិទ្ធភាព និងសក្ដិសិទ្ធភាព៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០៨ កក្កដា ២០២៥ 153

អបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៥)

អបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៥)
ចេញ​ផ្សាយ​ ០៨ កក្កដា ២០២៥ 145

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះទប់ស្កាត់បទល្មើសជលផលក្នុងតំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង

នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំ ពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយបានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ០៨ កក្កដា ២០២៥ 153

«ទុរេន ជាដំណាំសក្តានុពលថ្មីមួយទៀត ដែលអាចដាំដុះលើទឹកដីស្រុកកំរៀង នៃខេត្តបាត់ដំបង និងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ»

«ទុរេន ជាដំណាំសក្តានុពលថ្មីមួយទៀត ដែលអាចដាំដុះលើទឹកដីស្រុកកំរៀង នៃខេត្តបាត់ដំបង និងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ» ផលិតដោយ: មន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ០៧ កក្កដា ២០២៥ 475

ពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់អាជីវករជី-ថ្នាំកសិកម្ម នៅខេត្តស្ទឹងត្រែង

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំ​សមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ជី-ថ្នាំកសិកម្ម...
ចេញ​ផ្សាយ​ ០៧ កក្កដា ២០២៥ 668

អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៥ )

អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៥ )
ចេញ​ផ្សាយ​ ០៧ កក្កដា ២០២៥ 1113

សេចក្តីប្រកាសព័ត៌មាន ស្ដីពីការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន

សេចក្តីប្រកាសព័ត៌មាន ស្ដីពីការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន
ចេញ​ផ្សាយ​ ០៧ កក្កដា ២០២៥ 432

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម និងសមាគមភស្តុភារកម្មកម្ពុជា

នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ០៧ កក្កដា ២០២៥ 629

ឯកឧត្តមទីប្រឹក្សាក្រសួងកសិកម្ម ស្រ៊ុន សុខុម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពគ្រោះទឹកជំនន់រដូវវស្សា និងគ្រោះជំនន់ទឹកភ្លៀង នៅខេត្តចំនួនពីរ

នៅថ្ងៃទី៣និងទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រ៊ុន សុខុន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រង់គ្រោះមហន្តរាយប្រចាំក្រសួង...
ចេញ​ផ្សាយ​ ០៤ កក្កដា ២០២៥ 693

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ០៤ កក្កដា ២០២៥ 688

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីភាពក្នុងពិធីជួបសំណេះ​សំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់​ ក្នុងខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តមរដ្ឋលេខាធិការ​ គង់​ ច័ន្ទវាសនា​ ឯកឧត្តម​ អ៊ុំ​ រាត្រី​...
ចេញ​ផ្សាយ​ ០៤ កក្កដា ២០២៥ 2134

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញធ្វើអធិបតីបើក សិក្ខាសាលាផ្សព្វផ្សាយការចាប់ផ្ដើមអនុវត្ដ សមាសភាគទី៣នៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP)

នៅថ្ងៃព្រឹកទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP រួមជាមួយឯកឧត្ដម ជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈភិបាលខេត្ដមណ្ឌលគិរី...