ព័ត៌មានផ្សេងៗទៀត
នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាទៅលើផែនការយុទ្ធសាស្ត្រឌីជីថលលូបនីយកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៤-២០២៨ ដែលកិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ។
សមាសភាពដែលអញ្ជើញចូលរួមកិច្ចប្រជុំរួមមាន លោក សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម លោក យៅ វេន ប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម និងប្រធានការិយាល័យ អនុការិយាល័យ នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ដែលមានអ្នកចូលរួមសរុប ១៩នាក់ ស្រី០៣នាក់ ៕