ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកនាយកក្រុមហ៊ុន Yamato Green ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២១ 4771

នាព្រឹកថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោកនាយកក្រុមហ៊ុន Yamato Green ក្រៅផ្លូវការនៅទៅស្តីការក្រសួង។ ជំនួបពិភាក្សាដែលមានលក្ខណមិត្តភាព និងសហប្រតិបត្តិការភាពជាដៃគូវិនិយោគដើម្បីអភិវឌ្ឍន៍វិស័យសាកវប្បកម្ម (ដំណាំបន្លែ) នេះបានលើកយកប្រធានបទសំខាន់ៗដែលភាគីទាំងពីរឯកភាព និងមានឆន្ទ:រួមគ្នាថាត្រូវធ្វើការអភិវឌ្ឍក្នុងទិសដៅទី១-បង្កើនផលិតភាពផលិតកម្ម និងទី២-គឺការនាំចេញ ដែលប្រធាន បទទាំងនោះមានដូចខាងក្រោម៖ 
១- ការចុះ MOU
ដោយយល់ឃើញថាដើម្បីពង្រីកទំហំការងារ និងពង្រីកកិច្ចសហការលើការងារផលិតកម្មបន្លែ និងផ្លែឈើ ក្រុមហ៊ុន Yamato Green មានបំណងចងសម្ព័ន្ធភាព និងចុះហត្ថលេខា MOU ជាមួយសម្ព័ន្ធកសិកម្មកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។ ពិធីនេះ ក្រុមហ៊ុនបានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីជាអធិបតី។ សំណើនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងទទួលយកយ៉ាងរីករាយ ហើយលោកបានជម្រាបជូនក្រុមហ៊ុនថា ក្នុងពេលអនាគតដ៏ខ្លីខាងមុខសម្ព័ន្ធកសិកម្មកម្ពុជាគ្រោងនឹងបើកស្នាក់ការកណ្តាលជាផ្លូវការ។ ព្រមជាមួយគ្នានេះ សម្ព័ន្ធកសិ-ឧស្សាហកម្មកម្ពុជា ដែលមានលោកឧកញ៉ា លី យ៉ុងផាត់ជាប្រធាន បាននិងកំពុងរៀបចំសេចក្តីព្រាង ដើម្បីបង្កើតនិងអាចដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ ដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ សម្ព័ន្ធនេះមានតួនាទីជំរុញការអភិវឌ្ឍកសិ-ឧស្សាហកម្មកម្ពុជាឲ្យរីកចម្រើន ប្រកបដោយចីរភាព និងនិរន្តរភាព ទូលំទូលាយ គ្របដណ្តប់លើគ្រប់ប្រភេទដំណាំ និងភូមិសាស្រ្តទូទាំងប្រទេស ហើយក្នុងពេលឆាប់ៗ លោកគ្រោងជួបពិភាក្សាជាមួយលោកឧកញ៉ា ដើម្បីរកការរីកចម្រើនក្នុងការជំរុញឲ្យដំណើរការរួមគ្នា។ 
ដោយឡែកចំពោះសម្ព័ន្ធវារីវប្បកម្មក្រសួងក៏កំពុងដុតដៃដុតជើងរៀបចំឲ្យមានផងដែរ ក្នុងបំណងលើកកម្ពស់ ឬកែលម្អផលិតភាពផលិតកម្មតាមរយ:ការអនុវត្តបច្ចេកទេស ច្បាប់ ការចងជាបណ្តុំផលិត បណ្តាញទីផ្សារ និងជាពិសេសពង្រីកខ្សែច្រវាក់ផលិតកម្មកែច្នៃ ទីផ្សារ និងតម្លៃបន្ថែម។ ឧទាហរណ៍ជាក់ស្តែង ដោយសារមានកិច្ចសហការល្អពីរដ្ឋាភិបាលជប៉ុន តាមរយ:ភ្នាក់ងារអង្គការ JICA ក្រុមហ៊ុន Top Plantation JAPAN សហការជាមួយសិប្បកម្មកែច្នៃគ្រាប់ចន្ទីជ័យ សំបូរ នាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចទៅកាន់ទីផ្សារជប៉ុន។ អនាគតដ៏ខ្លីខាងមុខ ក្រសួងក៏ចង់ឃើញក្រុមហ៊ុនជប៉ុនផ្សេងទៀត ពិសេសក្រុមហ៊ុន Yamato សហការជាមួយអ្នកផលិតនាំចេញបន្លែ និងផ្លែឈើកម្ពុជាចេញទៅកាន់ទីផ្សារជប៉ុនផងដែរ។ មួយក្នុងចំណោមផ្លែឈើដែលមាន  សក្តានុពលនាំចេញគឺផ្លែមានប៉ៃលិន (ផ្លែតាង៉ែន) ដោយសារក្រុមហ៊ុនមានដៃគូ បទពិសោធន៍ក្នុងការផលិត កែច្នៃ ជាពិសេសទំនាក់ទំនងទីផ្សារល្អ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុនសិក្សាពីគុណសម្បត្តិផ្លែមានប៉ៃលិនដើម្បីនាំចេញជាស្រស់ និងក្រៀម នាពេលអនាគត។ ដោយឡែក ផលិតកម្មបន្លែ ក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៤ រាជធានី-ខេត្ត និងដៃគូអភិវឌ្ឍន៍បាននិងកំពុងជំរុញ គាំទ្រ លើកទឹកចិត្ត     និងសហការ ដើម្បីឲ្យផលិតផលបន្លែកម្ពុជាមានឱកាសនាំចេញឈរលើការប្រកួតប្រជែង ធានាគុណភាព សុវត្ថិភាព និងតម្លៃផងដែរ។ ជាក់ស្តែង តាមរយ:គម្រោង ASPIRE នៅទូទាំងប្រទេស យើងបានសាងសង់ផ្ទះសំណាញ់ជូនប្រជាកសិករជាង ២០០រោង ដោយមិនរាប់បញ្ចូលពីខាងវិស័យឯកជនផង ហើយចំនួននេះនឹងកើនឡើងទ្វេដងថែមទៀត តាមសេចក្តីត្រូវការរបស់កសិករ។ ហេតុដូច្នេះហើយ លោករដ្ឋមន្រ្តីបានបញ្ជាក់ជូនភ្ញៀវថា ដើម្បីឲ្យកសិផលអាចធ្វើការនាំចេញបាន ល្គឹះណាមានការសហការ យកចិត្តទុកដាក់ គាំទ្រ លើកទឹកចិត្ត និងធ្វើការវិនិយោគពីវិស័យឯកជន នោះទើបកសិផលកម្ពុជាត្រូវបានធានាទាំងស្តង់ដារផលិត បរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព តម្លៃ និងការប្រកួតប្រជែងឆ្លើយតបតាមតម្រូវការទីផ្សារជប៉ុន។ ករណីនេះ លោករដ្ឋមន្រ្តីបានផ្ញើក្តីសង្ឃឹមលើក្រុមហ៊ុន ថានឹងពិនិត្យលទ្ធភាពដើម្បីសម្រេចឲ្យបាននូវក្តីបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការនាំចេញកសិផលកម្ពុជា រួមចំណែកលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកែច្នៃ ប្រើប្រាស់វត្ថុធាតុដើមផលិតក្នុងស្រុក បង្កើនប្រាក់ចំណូល បង្កើតឱកាសការងារ និងពង្រឹងសេដ្ឋកិច្ចគ្រួសារ។ 
២- ត្រសក់ផ្អែមជប៉ុន និងផ្លែប៊ឺ (Avokodo) 
ប្រធានបទថ្មី សមស្របទៅតាមស្ថានភាពភូមិសាស្រ្ត អាកាសធាតុស្រុកខ្មែរ លក្ខខណ្ធអំណោយផល និងសេចក្តីត្រូវការទីផ្សារជប៉ុន។ ក្រុមហ៊ុនបានលើកយកប្រធានបទនេះមកពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្រ្តីលក្ខណស៊ីជម្រៅ សម្រាប់អនាគតក្រុមហ៊ុនមានបំណងផលិតត្រសក់ផ្អែម (ផ្លែមេឡុង) តាមស្តង់ដារជប៉ុនដើម្បីនាំចេញ ដោយសហការជាមួយដៃគូក្នុងការផ្តល់ពូជ ជី និងបច្ចេកទេសដាំ ធ្វើយ៉ាងណាទទួលបានផលមានគុណភាព (កម្រិតផ្អែមខ្ពស់) ដូចផលិតផលដាំនៅប្រទេសជប៉ុន ហើយគម្រោងនេះក្រុនហ៊ុនកំពុងដាំសាកល្បងនៅខេត្តបាត់ដំបង។ ផ្លែឈើថ្មីមួយទៀតដែលប្រជាជនជប៉ុនពេញនិយមគឺផ្លែប៊ឺ (Avocado) ក្រុមហ៊ុនយល់ឃើញថាកម្ពុជាមានសក្តានុពលផលិត ប៉ុន្តែបច្ចេកទេសទាំងការដាំដុះ បង្កាត់ពូជ និងរក្សាទុកនៅមានកម្រិត។ ហេតុផលនេះ អនាគតក្រុមហ៊ុននឹងធ្វើការសិក្សាស្រាវជ្រាវបង្កាត់វាជាមួយស្វាយដើម្បីកាត់បន្ថយអាយុផលិតកម្ម (ឆាប់បានផល) ធន់នឹងអាកាសធាតុ ជំងឹ ជា ពិសេសផ្តល់ផលបានគ្រប់រដូវ។ ព្រមជាមួយគ្នាក្រុមហ៊ុននឹងសិក្សាអំពីលទ្ធភាពរក្សាទុកផ្លែវា    ក្នុងទូត្រជាក់ដោយរក្សាបាននូវគុណភាព បំណងរក្សានិរន្តរភាពនៃការផ្គត់ផ្គង់ទីផ្សារឲ្យបានពេញមួយឆ្នាំ។ 
ប្រធានបទនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងបង្ហាញពីឆន្ទ:គាំទ្រ ព្រោះជាប្រភេទដំណាំថ្មី បច្ចេលទេសថ្មី និងពេញនិយមសម្រាប់ទីផ្សារជប៉ុន។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្មធ្វើការស្រាវជ្រាវនៅក្នុងស្ថានីយរបស់ក្រសួងផ្ទាល់នៅខេត្តរតនគីរី ហើយលទ្ធផលនៃការពិសោធន៍អាចធ្វើការផ្សព្វផ្សាយជូនកសិករនៅតំបន់ខ្ពស់រាប (រតនគីរី មណ្ឌលគីរី ក្រចេះ និងស្ទឹងត្រែង) ធ្វើការសហការជាមួយក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ ហើយគម្រោងនេះ គួរចាប់ផ្តើមអនុវត្តបន្ទាន់កាន់តែល្អ។ 
៣- សណ្តែកសៀង
សណ្តែងសៀង ប្រជាជនជប៉ុននិយមបរិភោគ ដោយយកទៅកែច្នៃជាអាហារបានច្រើនប្រភេទ វាជាប្រភពប្រូតេអ៊ីនធញ្ញជាតិ ជំនួសប្រូតេអ៊ីនបានពីសាច់សត្វ។ ក្រុមហ៊ុនបានឃើញសក្តានុពលរបស់ធញ្ញជាតិនេះមាននៅតាមខេត្តជាប់បឹងទន្លេសាប (កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយ មានជ័យ សៀមរាប និងកំពង់ធំ) ហើយចង់វិនិយោគដើម្បីផលិត និងកែច្នែ ដោយប្រើបច្ចេកទេសដាំ ប្រមូលផល និងកែច្នៃជាប្រភេទអាហាររបស់សត្វ និងមនុស្សជាសំខាន់ ហើយនាំចេញទៅកាន់ទីផ្សារជប៉ុនក្នុងបរិមាណយ៉ាងច្រើន ដូចបរិមាណអង្ករដែលកម្ពុជាបាននាំទៅកាន់ប្រទេសចិនដែរ នេះបើតាមការអះអាងរបស់លោកនាយកក្រុមហ៊ុន។ លោកបានបន្ថែមថា កសិករជប៉ុនក្រោយពីប្រមូលផលស្រូវរួច គេមិនទុកដីឲ្យនៅទំនេរ ពួកគាត់ចាប់ផ្តើមដាំសណ្តែងសៀងបន្ត ការប្តូរមុខដំណាំនេះមានប្រយោជន៍ពីរយ៉ាងទី១- បញ្ជៀសសត្វល្អិត ទី២- បង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល។ ឯកឧត្តមរដ្ឋមន្ត្រីបានរីករាយ និងគាំទ្រ ដោយសារកម្ពុជាមានសក្តានុពលទាំងទិន្នផល និងប្រាក់ចំណូលបើធៀបជាមួយផលិតកម្មដំណាំស្រូវ។ ម៉្យាងទៀត ភាគច្រើនកសិករមិនទាន់ប្រើប្រាស់ដីដើម្បីទាញយកប្រយោជន៍ឲ្យអស់ពីលទ្ធភាពនៅឡើយ។ បើគម្រោងចូល ជាធរមាន នោះកសិករកម្ពុជាអាចបង្កើនប្រាក់ចំណូល និងជីវភាពល្អប្រសើរ។ 
៤- រុក្ខជាតិកញ្ឆា 
ក្រុមហ៊ុនបានលើកយកមកពិភាក្សាថារុក្ខជាតិកញ្ឆា ជាប្រភេទរុក្ខជាតិឱសថសម្រាប់បម្រើឲ្យវិស័យសុខាភិបាល (គេយកគ្រាប់វា មិនមែនស្លឹក) ធ្វើជាឱសថ។ មានក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍ធ្វើការវិនិយោគនៅកម្ពុជា ដោយនាំយកពូជពីសហរដ្ឋអាមេរិក នឹងនាំផលិតផលសម្រេចទៅប្រទេសអាមេរិក និងជប៉ុន។ ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នមានប្រទេសថៃ និងកូរ៉េ បានទទួលការអនុញ្ជាតឲ្យធ្វើការដាំដុះ និងកែច្នៃ ហើយត្រូវបាននាំចេញទៅសហរដ្ឋ អាមេរិក និងជប៉ុនក្នុងលក្ខខណ្ឌចុះកិច្ចសន្យាតាមបែបបច្ចេកទេស និងវិទ្យាសាស្រ្ត។ ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយកមកពិចារណាជាបឋម និងបានស្នើឲ្យក្រុមហ៊ុនសហការជាមួយក្រសួងពាក់ព័ន្ធ រួមជាមួយក្រសួងកសិកម្មផងដែរក្នុងការដាំដុះក្នុងទំហំដីកំណត់ត្រឹមត្រូវ ច្បាស់ លាស់មួយក្នុងស្ថានីយ ឬមណ្ឌលស្រាវជ្រាវកសិកម្ម ដើម្បីជាភស្តុតាងខាងផ្នែកវិទ្យាសាស្រ្ត មុនដាក់សំណើជូនរាជរដ្ឋាភិបាលពិនិត្យសម្រេច។ 
៥- ជីកសិកម្ម 
អនាគតក្រុមហ៊ុនមានបំណងផលិតជីកសិកម្ម (ជីធម្មជាតិ ឬជីសរីរាង្គ)មនៅកម្ពុជា ដើម្បីធានាគុណភាពកសិផល ពិសេសបន្លែ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព និងកាត់បន្ថយការនាំចូលជីគីមី។ ឯកឧត្តមរដ្ឋមន្ត្រីគាំទ្រ ដោយសារយើងមានវត្ថុធាតុដើមច្រើនទីមួយ ទីពីរផលិតផលដែលប្រើជីធម្មជាតិ ឬជីសរីរាង្គ មានតម្លៃខ្ពស់ ធានាបាននូវសុខភាពសាធារណ រក្សាគុណភាពដី និងដំណាំ កាត់បន្ថយថ្លៃដើម។ ឆ្លៀតយកឱកាសនេះ ក្រុមហ៊ុន បានបង្ហាញចេតនាចង់សហការបង្កើតផ្ទះសំណាញ់ជាមួយអ្នកផលិត និងដៃគូអភិវឌ្ឍន៍ តាមរយ:ក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំក្រុមហ៊ុន ជួបពិភាក្សាជាមួយឯកឧត្តមនាយកគម្រោង ASPIRE ដើម្បីពិភាក្សាលើការងារនេះ។ ចុងបញ្ចប់នៃជំនួប លោកនាយកក្រុមហ៊ុនបាមជម្រាបថា ស្ថានភាពជំងឺឆ្លងកូវីដ ១៩ ហាក់មានភាពល្អប្រសើរជាបណ្តើរៗ ព្រមជាមួយគ្នានេះ ក្រុមហ៊ុន Yamato Green នឹងចាប់ ផ្តើមសកម្មភាពរបស់ខ្លួនជាជំហានៗ តាមអ្វីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុនបានឯកភាពជាមួយគ្នាក្នុងខ្លឹមសារ MOU។ ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីឯកភាព ហើយបានបញ្ជាក់ថា ទោះបីយើងកំពុងប្រឈមបញ្ហាលំបាកយ៉ាងណាក៏ដោយ ក្រសួងនៅតែរក្សាតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួនដើម្បីធានាសន្តិសុខស្បៀង បង្កើនផលិតកម្មកសិកម្ម ក្នុងបរិបទនៃការរីករាយដាលជំងឺឆ្លងកូវីដ-១៩។

 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 430

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 597

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 588

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 649

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 618

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 657

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 656

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 641

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...