បើកកិច្ចប្រជុំស្តីពី “ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ របស់អគ្គាធិការដ្ឋាន និងលើកទិសដៅអនុវត្តឆ្នាំ២០២២ ”
ចេញផ្សាយ ០៧ កុម្ភៈ ២០២២
8302
នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៨:៣០ នាទីព្រឹក នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋាន ជាន់ទី២ បានបើកកិច្ចប្រជុំស្តីពី “ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ របស់អគ្គាធិការដ្ឋាន និងលើកទិសដៅអនុវត្តឆ្នាំ២០២២ ” ក្រោមអធិបតីភាព ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ និងមានការចូលរួមពីសំណាក់លោក លោកស្រី អគ្គាធិការរង លោក លោកស្រី អធិការ លោកប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ លោក លោកស្រី នាងកញ្ញាជាមន្ត្រីរាជការ នៃអគ្គាធិការដ្ឋានទាំងអស់។
កិច្ចប្រជុំបានចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត