ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំជាមួយអភិបាលស្រុក មេឃុំ និងមន្ត្រីកសិកម្មឃុំ ព្រមទាំងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាជន និងផលិតកម្មកសិកម្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ១១ មិថុនា ២០២៦ 2122

ដើម្បីត្រៀមអនុវត្តគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល សំដៅជួយសម្រាលការលំបាកក្នុងជីវភាពរបស់ប្រជាជនក្រីក្រ និងប្រជាជនដែលងាយរងហានិភ័យ នៅថ្ងៃទី១០ និង ១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី និងទីប្រឹក្សារបស់ក្រសួង ជួបពិភាក្សាជាមួយលោកស្រីប្រធានស្តីទីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ លោកអភិបាលស្រុក មេឃុំទាំង ៦ និងមន្ត្រីកសិកម្មឃុំនៃស្រុកភ្នំស្រុក ។
បន្ទាប់ពីបានបកស្រាយជម្រាបអំពីព័ត៌មានសំខាន់ៗរបស់គម្រោង ឯកឧត្តមរដ្ឋលេខាធិការបានស្នើអ្នកចូលរួមឱ្យពិភាក្សា និងផ្តល់យោបល់អំពីកិច្ចសហការក្នុងការគ្រប់គ្រង និងអនុវត្ត ដោយផ្តោតជាពិសេសលើវិធីសាស្ត្រជ្រើសរើសភូមិ និងប្រជាជន ដែលគម្រោងគួរគាំទ្រ ដោយប្រកាន់យកគោលការណ៍តម្លាភាព សមធម៌ និងបរិយាប័ន្ន ។ គួរបញ្ចាក់ថាគម្រោង ដែលនឹងគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនេះ ត្រូវបានគ្រោងអនុវត្តក្នុងរយៈពេល ៦ ខែ នៅក្នុងខេត្តជាច្រើន ដោយផ្តល់ជូនប្រជាជនដែលកំពុងជួបការលំបាកខ្លាំង នូវមធ្យោបាយ សម្ភារ គ្រាប់ពូជដំណាំ កូនសត្វ និងកូនត្រី ព្រមទាំងការបណ្តុះបណ្តាលបច្ចេកទេស អំពីការដាំដុះដំណាំ និងចិញ្ចឹមសត្វទាំងនោះ សំដៅធ្វើឱ្យប្រជាជនមានអាហារកាន់តែល្អ និងកាន់តែគ្រប់គ្រាន់ ចំណាយកាន់តែទាបសម្រាប់ផលិតកម្មកសិកម្ម ទទួលបានឱកាសធ្វើការងារកាន់តែច្រើន និងមានប្រាក់ចំណូលកាន់តែខ្ពស់ ពោលគឺរួមចំណែកកាត់បន្ថយភាពក្រីក្រ និងស្តារសេដ្ឋកិច្ចនៅទីជនបទ ។
ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ អមដំណើរដោយមន្ត្រីកសិកម្មឃុំនៃស្រុកភ្នំស្រុក ក៏បានធ្វើដំណើរទៅពិនិត្យស្ថានភាពរស់នៅ និងការធ្វើកសិកម្មរបស់ប្រជាជននៅក្នុងស្រុកភ្នំស្រុក ដោយជួបសំណេះសំណាលជាមួយប្រជាជនជាច្រើន៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 634

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុង​ពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក» នៅផ្សារទំនើបអ៊ីអន ម៉ល រាជធានីភ្នំពេញ

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក»...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 610

វិស័យឯកជនកម្ពុជា-បារាំង ចាប់ផ្ដើមសិក្សាគម្រោងអភិវឌ្ឍន៍ ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម នីកូឡា ហ្វ័ររីស្យេ(Nicolas FORISSIER) រដ្ឋមន្រ្តីប្រតិភូក្រសួងអឺរ៉ុប...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 620

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក សៅ​ វ៉ន​ ត្រូវជាឪពុកបង្កើតរបស់​ ឯកឧត្តម​ សៅ​ វណ្ណសិរីវុទ្ធ​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ

នារសៀលថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 676

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី​ ការចាប់ផ្តើមអនុវត្តគម្រោង (EMPOWER)

នាព្រឹកថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី​ ការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 759

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម»​ ដល់មន្រ្តីកសិកម្មឃុំ​ សង្កាត់​ ជាជនបង្គោល នៅខេត្តក្រចេះ

នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម​ យ៉ង​ សាំងកុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី​ «ការប្រមូល...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 761

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប

នាព្រឹកថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប​...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 727

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងគាំទ្ររោងចក្រកែច្នៃដំឡូងមី នៅខេត្តរតនគិរី

នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 769

អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦

អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 855

ជ្រូកទឹក មួយក្បាលទៀត បានប្រទះឃើញជាថ្មីនៅតំបន់អភិរក្សនៃដែនសមុទ្រកម្ពុជា ក្នុងខេត្តកែប

តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងរដ្ឋបាលថ្នាក់ក្រោមជាតិ...
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 825

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជើញទទួលជាមួយលោក Guangzhe Chen ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នារសៀលថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជាមួយលោក Guangzhe Chen និងគណៈប្រតិភូធនាគារពិភពលោក(WB)...
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 946

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 951

សេចក្តីជូនដំណឹង ស្ដីពីការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធអង្គភាព ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សេចក្តីជូនដំណឹង ស្ដីពីការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធអង្គភាព ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ