ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រឃុំចំនួនពីរ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

ចេញ​ផ្សាយ​ ០៣ កញ្ញា ២០២៤ 1126

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រឃុំចំបក់ និងឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់។

កម្លាំងចម្រុះទាំងនោះរួមមាន  អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលក្រចេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រែកប្រសព្វ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត  ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល សហគមន៍នេសាទ និងប្រជាការពារចំបក់ ប្ញស្សីកែវ បានប្រើប្រាស់ទូកចំនួន ៥គ្រឿង និងកម្លាំងសរុប ១៩នាក់។

វត្ថុតាងដែលរឹបអូសបាន រួមមាន របាំងព្រួលសាច់រ៉ាវចំនួន ១៩ខ្សែ ប្រវែង ៩៥០ម៉ែត្រ ក្រឡាទំហំ៣-៥សម  លបរ៉ាវចំនួន ១៩គ្រឿង ក្រឡាទំហំ៣-សម របាំងព្រួលស្បៃមុងចំនួន ៣៦ខ្សែ ប្រវែង ១ ៦២០ម៉ែត្រ លូស្បៃមុងចំនួន ៣៦មាត់លូ និងបង្គោលចម្រឹងប្ញស្សីចំនួន ៧៨០ដើម។ វត្ថុតាងទាំងនោះ ត្រូវបានកម្លាំងចម្រុះបំផ្លាញចោល។ ចំណែក ត្រីចម្រុះទម្ងន់ប្រមាណ ១៧០គីឡូក្រាម ត្រូវបានចាក់លែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 68

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យទីតាំងប្រមូលទិញស្រូវ នៅភូមិស្រះរាំង​ ឃុំស្រះរាំង​ ស្រុកមង្គលបុរី​ ខេត្តបន្ទាយមានជ័យ

នាល្ងាចថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យទីតាំងប្រមូលទិញស្រូវ នៅភូមិស្រះរាំង​ ឃុំស្រះរាំង​...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 60

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាល​ និងពិភាក្សាការងារជាមួយក្រុមហ៊ុនបៃតងកម្ពុជា ភីអិលសុី និងរោងចក្រកិនស្រូវ​ កែច្នៃអង្ករ​ ឡាយសែ ស្ថិតនៅស្រុកថ្មគោល​ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង

នារសៀលថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាល​ និងពិភាក្សាការងារជាមួយក្រុមហ៊ុនបៃតងកម្ពុជា...
ចេញ​ផ្សាយ​ ១៤ មករា ២០២៥ 126

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ​ ដែលមានបញ្ហាតម្លៃស្រូវ​ ស្ថិតនៅភូមិព្រៃដំរី​ ឃុំព្រែកតូច​ ស្រុកមោងឬស្សី ខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ​ ដែលមានបញ្ហាតម្លៃស្រូវ​...
ចេញ​ផ្សាយ​ ១៤ មករា ២០២៥ 126

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងផលិតស្រូវប្រាំងនៅខេត្តបាត់ដំបង

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងផលិតស្រូវប្រាំង...
ចេញ​ផ្សាយ​ ១៤ មករា ២០២៥ 123

ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មជី-ថ្នាំកសិកម្ម នៅខេត្តតាកែវ

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ...
ចេញ​ផ្សាយ​ ១៤ មករា ២០២៥ 184

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញអំពីគម្រោង “Deliver a Tier 2 GHG inventory for the agriculture sector” របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO)

នារសៀលថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញអំពីគម្រោង “Deliver a Tier 2 GHG inventory for the agriculture sector” របស់អង្គការស្បៀង​...
ចេញ​ផ្សាយ​ ១៤ មករា ២០២៥ 172

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជេីញចុះទស្សនកិច្ច​នៅរោងចក្រអង្ករខ្មែរ​ ហ៊្វូត​ គ្រុប (KHMER FOODS GROUP) និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ​នៅខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញចុះទស្សនកិច្ច​នៅរោងចក្រអង្ករខ្មែរ​ ហ៊្វូត​ គ្រុប...
ចេញ​ផ្សាយ​ ១២ មករា ២០២៥ 274

ប្រជាកសិករនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ព្រម ព្រៀងគ្នាប្តូរ​មកធ្វើពូជ​ស្រូវ​​សែន​​ក្រអូបរបស់ខ្មែរ ជំនួសពូជស្រូវពីបរទេស

ប្រជាកសិករនៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ ចាប់​អារម្មណ៍​ព្រមព្រៀងគ្នាធ្វើស្រូវពូជ សែនក្រអូបរបស់ខ្មែរ ជំនួសពូជ​ស្រូវពីបរទេស​នៅ​រដូវ​កាលក្រោយ។ ការលើកឡើងនេះ...
ចេញ​ផ្សាយ​ ១១ មករា ២០២៥ 246

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវប្រាំងរបស់ពលរដ្ឋនៅឃុំពីរ ក្នុងស្រុកពួក ខេត្តសៀមរាប

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១១ មករា ២០២៥ 299

មន្ដ្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើដើម្បីវិភាគជំងឺ មុននឹងនាំចេញក្រពើរស់ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន

ចាប់ពីថ្ងៃទី៧ ដល់ថកងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១១ មករា ២០២៥ 288

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា

នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ...
ចេញ​ផ្សាយ​ ១០ មករា ២០២៥ 331

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ...