នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឺម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលអំណោយឧបត្ថម្ភជាថវិកាពី ក្រុមហ៊ុន Khmer Fresh Milk (Kirisu) និងក្រុមហ៊ុន Sabay Digital នៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមហ៊ុន Khmer Fresh Milk (Kirisu) និងក្រុមហ៊ុន Sabay Digital ដែលបានចូលរួមឧបត្ថម្ភជាថវិកាចំនួន ១១ ២៧០ ០០០រៀល សម្រាប់ផ្គត់ផ្គង់រៀបចំជាស្បៀងអាហារ ដែលនេះជាទឹកចិត្តដ៏សប្បុរស សបញ្ជាក់អំពីមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងធ្លុងមហាសាមគ្គីគ្រួសារខ្មែរ ដើម្បីរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ។
តាងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្ត ឯកឧត្តមរដ្ឋលេខាធិការ នឹងចាត់ចែងឱ្យបានដល់ប្រជាពលរដ្ឋជនភៀសសឹកគ្រប់ៗគ្នា និងជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន Khmer Fresh Milk (Kirisu) និងក្រុមហ៊ុន Sabay Digital ទទួលបានជោគជ័យគ្រប់ភារកិច្ច៕