ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពការចិញ្ចឹមត្រី និងការចិញ្ចឹមបង្កង របស់វារីវប្បករ ស្ថិតនៅឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការចូលរួមពីលោកនាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ក្រុមប្រឹក្សាឃុំអន្លង់សំណរ និងថ្នាក់ដឹកនាំសហគមន៍នេសាទអន្លង់សំណរ។
ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ការចុះទៅពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងគឺដើម្បីស្វែងយល់អំពីដំណើរការនៃការធ្វើវារីវប្បកម្មរបស់កសិករចិញ្ចឹម និងភ្ញាស់ត្រីឆ្តោ ត្រីប្រា ត្រីឆ្ពិន ត្រីកាប និងបង្កង សំដៅដល់ការជួយគាំទ្របច្ចេកទេសបន្ថែម និងជួយសម្របសម្រួលរាល់នូវបញ្ហារបស់វារីវប្បករ៕