ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នាយកដ្ឋាននីតិកម្មកសិកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មាន និងគំរូស្លាកសញ្ញាព័ត៌មាននៃថ្នាំ កសិកម្ម ក្រោមអធិបតីភាពឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទតំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម លោកប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅខេត្តស្វាយរៀង ដែលឧបត្ថមគាំទ្រដោយអង្គការ CAVAC ។