ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Martin V’avra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ចេញ​ផ្សាយ​ ០៨ ធ្នូ ២០២៣ 2649

នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Martin V’avra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ឆេក កន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការ និងវិនិយោគជាមួយឆេក ពាក់ព័ន្ធនឹងការកសាងធនធានមនុស្សក្នុងវិស័យកសិកម្ម ក៏ដូចជាសក្តានុពលនៃក្នុងវិនិយោគផ្សេងៗទៀតលើវិស័យជលផល។ 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាមានផលិតផលកសិកម្មដែលមានសក្តានុពលជាច្រើន ដូចជាស្វាយចន្ទី និងម្រេចជាដើម ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ សម្រាប់នាំចេញ។ មិនត្រឹមតែប៉ុណ្ណោះ ​កម្ពុជាក៏បើកទូលាយសម្រាប់ការវិនិយោគកសិកម្ម ព្រមទាំងស្វាគមន៍ចំពោះការសហការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យនេះផងដែរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ មីនា ២០២៥ 7

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន

នាព្រឹកថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២៤​ ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ​ អប់រំ​ បង្ការ​ ទប់ស្កាត់​ ការប្រេីប្រាស់​ និងជួញដូរគ្រឿងញៀន​ប្រចាំក្រសួង​កសិកម្ម​...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៥ 225

ដំណាំគោល០៦មុខសំខាន់ៗ ក្នុងផ្ទះសំណាញ់ នៃសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ដំណាំគោល០៦មុខសំខាន់ៗ ក្នុងផ្ទះសំណាញ់ នៃសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង»៕
ចេញ​ផ្សាយ​ ១៣ មីនា ២០២៥ 277

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ បានបន្តដំណេីរចុះទស្សនកិច្ចនៅកសិដ្ឋានប៊េប៊ី-ប៊ើត (Babybird Farm) និងចំការម្រេច​ សុធី​ នៅខេត្តកែប

នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ បានបន្តដំណេីរចុះទស្សនកិច្ចនៅកសិដ្ឋានប៊េប៊ី-ប៊ើត...
ចេញ​ផ្សាយ​ ១២ មីនា ២០២៥ 282

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អញ្ជេីញលែងក្តាម​មេមានពង​ក្រៅ នៅស្ថានីយភ្ញាស់កូន​ និងថែបំប៉នមេក្តាមសេះ ស្ថិតនៅខេត្តកែប

នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ បានអញ្ជេីញលែងក្តាម​មេមានពង​ក្រៅ...
ចេញ​ផ្សាយ​ ១២ មីនា ២០២៥ 300

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះ​សំណាល​ជាមួយវារីវប្បករ ដើម្បីស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ឈានឆ្ពោះទៅរកការអភិវឌ្ឍវារីវប្បកម្មខេត្តព្រៃវែង

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការចំពោះកិច្ចទ្រទ្រង់វិស័យ​វារីវប្បកម្មកម្ពុជា...
ចេញ​ផ្សាយ​ ១២ មីនា ២០២៥ 312

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤...
ចេញ​ផ្សាយ​ ១២ មីនា ២០២៥ 325

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥!

កូនផ្សោតទើបកើតថ្មី១ក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានស្រាវជ្រាវនិងថតបានដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១០:០០នាទី នាថ្ងៃទី១១ ខែមីនា...
ចេញ​ផ្សាយ​ ១១ មីនា ២០២៥ 375

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ "ឆ្នេរព្រែកត្រែង" នៅខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា...
ចេញ​ផ្សាយ​ ១០ មីនា ២០២៥ 427

អាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តកំពង់ចាម សប្បាយរីករាយចូលរួមកម្មវិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

បងប្អូនអាជីវករលក់ជី និងថ្នាំកសិកម្មខេត្តកំពង់ចាម អះអាងថាចែកចាយតែផលិតផលស្របច្បាប់ និងមានគុណភាព ដេីម្បីជួយដល់កសិករឱ្យបានទិន្នផលខ្ពស់ និងប្រាក់ចំណេញ។ ទន្ទឹមនេះ...
ចេញ​ផ្សាយ​ ០៩ មីនា ២០២៥ 515

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ការងារ​សេវាសាធារណៈ និងការប្រមូលផលស្រូវប្រាំងរបស់កសិករ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទអមដំណើរដោយឯកឧត្តម គង់ វ៉ាញ អគ្គាធិការ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ០៩ មីនា ២០២៥ 502

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះសម្រប​សម្រួល​ដោះស្រាយទំនាស់រវាងប្រជានេសាទដូចគ្នា នៅចំណុចអាងទឹកទំនប់៧៨ ក្រុងសៀមរាប ខេត្តសៀមរាប

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះសម្រប​សម្រួល និងដោះស្រាយទំនាស់រវាងអ្នកនេសាទ...
ចេញ​ផ្សាយ​ ០៨ មីនា ២០២៥ 559

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះជួបសំណេះសំណាល សួរសុខ​ទុក្ខដល់មន្រ្តីជំនាញ និងកងកម្លាំងអន្តរាគមន៍ នៅបឹងទន្លេសាប ខេត្តបាត់ដំបង

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក មិត្រ សុខសុភ័គ្រ នាយ​អធិការ​រដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប...