នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចូលរួមប្រជុំផ្សព្វផ្សាយស្តីពី «ការកំណត់ប្រភេទឧបករណ៍នេសាទឈ្នាងអូសលៀសជាលក្ខណៈគ្រួសារ និងការទិញ-លក់ » ជូនដល់បងប្អូនប្រជានេសាទមកពីស្រុកមួយចំនួននៅក្នុងខេត្តសៀមរាប។ កម្មវិធីធ្វើឡើងនៅក្នុងបរិវេណសាលាឆាន់ វត្តកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ដំណើរបេសកកម្មផ្សព្វផ្សាយមានការចូលរួមពី លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក សោម សុវណ្ណ នាយរងអធិការដ្ឋាន រដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ស្រី កែវសុភៈ នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប លោកអនុសេនីយ៍ឯក ណី វណ្ណៈ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ប្រចាំស្នាក់ការអន្តរាគមន៍កំពង់ភ្លុក លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប អភិបាលរងស្រុកសូទ្រនិគម អភិបាលរងស្រុកជីក្រែង ។
ក្នុងនោះក៏មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង ប្រធានក្រុមប្រឹក្សាឃុំអន្លង់សំណរ អធិការដ្ឋាននគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ឃ្លាំង មន្រ្តីឧទ្យាននុរក្សប្រចាំស្នាក់ការកំពង់ឃ្លាំង សហគមន៍នេសាទមាត់ខ្លា សហគមន៍នេសាទកំពង់ឃ្លាំង មេភូមិពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ សរុបអ្នកចូលរួមចំនួន១៦៧នាក់ ស្រ្តី ២៧នាក់។
តាមរយៈការជជែកពិភាក្សា អង្គប្រជុំទទួលបាននូវលទ្ធផល រួមមាន៖អនុញ្ញាតឱ្យប្រើប្រាស់ម៉ាស៊ីនកម្លាំង១៨សេះ សាច់ឈ្នាងក្រឡា ៣ សង់ទីម៉ែត្រ កញ្រ្ជែងរែងលៀសម៉ាស៊ីនកម្លាំង ៦សេះ។ ចំពោះការនេសាទអនុញ្ញាតឱ្យធ្វើបានតែក្នុងតំបន់ ដែលបានកំណត់និយាមការដោយសមត្ថកិច្ចជំនាញ និងរាល់លិខិតអនុញ្ញាតពាក់ព័ន្ធផ្សេងៗ ត្រូវចេញដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ជា