ក្រុមការងារការិយាល័យគ្រប់គ្រងកម្មវិធីបច្ចេកវិទ្យាឌីជីថល បន្តផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីក្នុងការប្រើប្រាស់ និងយល់ដឹងអំពីថ្នាល CamDX និង CamDigiKey ការបង្កើត QR Code តាមរយៈ qr.gov.kh និងការប្រើប្រាស់ ChartGPT AI នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន

ចេញ​ផ្សាយ​ ២០ មីនា ២០២៥ 1861

ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥  លោក ដាវ វិទូ អនុប្រធានការិយាល័យគ្រប់គ្រងកម្មវិធីបច្ចេកវិទ្យាឌីជីថល បានដឹកនាំក្រុមការងារបន្តផ្តល់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីក្នុងការប្រើប្រាស់ និងយល់ដឹងអំពីថ្នាល CamDX និង CamDigiKey  ការបង្កើត QR Code តាមរយៈ qr.gov.kh និងការប្រើប្រាស់ ChartGPT AI នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដែលមានសមាសភាពចូលរួមសរុបចំនួន ៣១រូប (ស្រ្តី០៨រូប)។

នាឱកាសនោះ អ្នកចូលរួមទាំងអស់បានជជែកពិភាក្សាជាមួយគ្រូបង្គោល  និងសំដែងការចាប់អារម្មណ៍លើប្រធានបទ ការគ្រប់គ្រងទំព័រហ្វេសប៊ុក ការបង្កើត QR Code សម្រាប់ប្រើប្រាស់លើឯកសារផ្លូវការផ្សេងៗ និងការប្រើប្រាស់បណ្តុំបច្ចេកវិទ្យា AI ដែលជាផ្នែកមួយសំខាន់សម្រាប់ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃរបស់ពួកគាត់។

បន្ថែមពីការបណ្តុះបណ្តាលនេះ ក្រុមការងារការិយាល័យគ្រប់គ្រងកម្មវិធីបច្ចេកវិទ្យាឌីជីថល បានធ្វើបទបង្ហាញបន្ថែមលើ ការងារគ្រប់គ្រងទំព័រហ្វេសប៊ុក និងរបៀបប្រើប្រាស់ Cool App ជូនដល់មន្រ្តីនៃមន្ទីរ និងមន្ត្រីកសិកម្មឃុំ ដើម្បីយល់ដឹងបន្ថែមសម្រាប់ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ។

ជាទីបញ្ចប់ ក្រុមការងារការិយាល័យគ្រប់គ្រងកម្មវិធីឌីជីថល បានជួយសម្របសម្រួលដោះស្រាយបញ្ហាការងារមួយចំនួនលើការគ្រប់គ្រងទំព័រហ្វេសបុកផ្លូវការរបស់មន្ទីរ និងពន្យល់បន្ថែមពីសុវត្ថិភាពនៃការប្រើប្រាស់ និងគ្រប់គ្រងទំព័រហ្វេសបុក និងគេហទំព័ររបស់មន្ទីររក្សាឱ្យបាននូវសុវត្ថិភាពខ្ពស់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៥ 130

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) អញ្ជើញចុះសិក្សាពិនិត្យទីតាំងសហគមន៍មូលដ្ឋាន សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម-ទឹក-ជនបទ

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៥ 123

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ទទួលជួបជាមួយលោកជំទាវ ប្រៃហ្គេត អែល វ៉កឃឺរ ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារ

នារសៀលថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោកជំទាវ ប្រៃហ្គេត អែល វ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិក...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៥ 129

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព និងជំរុញកសិករភ្ញាស់ពូជកង្កែបបានជោគជ័យ ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំមន្ទីរកសិកម្មរុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៥ 147

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញបន្តដឹកនាំក្រុមការងារចុះពិនិត្យទីតាំងប្រមូលទិញ និងចែកចាយផលផលិតផលវារីវប្បកម្ម កសិដ្ឋានបង្កាត់ភ្ញាស់កូនត្រីពូជ និងកសិដ្ឋានចិញ្ចឹមត្រី ស្ថិតនៅខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងាររួមមាន លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម...
ចេញ​ផ្សាយ​ ២០ ឧសភា ២០២៥ 196

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារប្រជុំពិនិត្យ និងវាយ​តម្លៃ​ការងារដំណាំឧស្សាហកម្ម នៅខេត្តប៉ៃលិន

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២០ ឧសភា ២០២៥ 276

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ​ចុះប្រតិបត្តិការ​ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត រដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ២០ ឧសភា ២០២៥ 279

ទិវាជាតិនៃការចងចាំ ២០ ឧសភា

ទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦...
ចេញ​ផ្សាយ​ ២០ ឧសភា ២០២៥ 318

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន៣ទីតាំង ស្ថិតនៅស្រុកបាកាន ខេត្តពោធិ៍សាត់

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងាររួមមានលោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ១៩ ឧសភា ២០២៥ 267

កម្លាំងចម្រុះខេត្តស្ទឹងត្រែង កៀងនិងព្រលែងសត្វទន្សោង ១៦ក្បាលនៅជម្រកសត្វព្រៃសៀងប៉ាង

ក្នុងប្រតិបត្តិការមួយ កាលពីថ្ងៃទី១៣ ដល់ ១៥ ឧសភា ក្រុមការងារចម្រុះនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្ត កងរាជអាវុធហត្ថខេត្ត...
ចេញ​ផ្សាយ​ ១៩ ឧសភា ២០២៥ 383

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អនុញ្ញាតឱ្យលោក Lucius Daniels នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Report Company (Newsweek) ជួបសំណេះសំណាល និងសម្តែងការគួរសម

នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក Lucius Daniels នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Report...
ចេញ​ផ្សាយ​ ១៩ ឧសភា ២០២៥ 263

ឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកដំណើរការអនុវត្តគម្រោង ស្តីពីការបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស(ដំណាក់កាលទី៣)

នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកដំណើរការអនុវត្តគម្រោង...
ចេញ​ផ្សាយ​ ១៩ ឧសភា ២០២៥ 496

ឯកឧត្តមរដ្ឋលេខាធិការ អុឹម ស៊ីថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងសេចក្ដីណែនាំអន្តរក្រសួងស្ដីពីបែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្ដល់សេវារដ្ឋបាលបន្ថែមផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ

នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ក្រសួងកសិកម្ម...