ឯកឧត្តម Xu Dazhe អភិបាលនៃគណៈអភិបាលខេត្តហ៊ូណាន បានធ្វើបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីនិងប្រតិភូ នៅសាលមោរី ហ៊ូណានផ្លាហ្សា សណ្ឋាគារហ្វាក់ថាន ទីក្រុងឆាងសា

ចេញ​ផ្សាយ​ ១៧ ឧសភា ២០១៨ 3751

នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម Xu Dazhe អភិបាលនៃគណៈអភិបាលខេត្តហ៊ូណាន បានធ្វើបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីនិងប្រតិភូ នៅសាលមោរី ហ៊ូណានផ្លាហ្សា សណ្ឋាគារហ្វាក់ថាន ទីក្រុងឆាងសា ខេត្តហ៊ូណាន។

ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនគណៈ ប្រតិភូជ្រាបអំពីវឌ្ឍនភាព និងការរីកចម្រើននៃខេត្តហ៊ូណានលើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម ដោយឡែកផលិតកម្មស្រូវអង្ករដ៏ល្បីល្បាញពេញពិភពលោក គួរជាទីមោទនៈ។ តាមរយៈដំណើរទស្សនកិច្ចនេះ ឯកឧត្តមអភិបាលខេត្តសង្ឃឹមនិងជឿជាក់ថាចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលជាមហាមិត្តនិងគ្នាជាង ៦០ឆ្នាំមកនេះ អាចបង្កើននិងពង្រឹងទ្វេឡើងថែមទៀតឲ្យកាន់តែរឹងមាំ ហើយសន្យាថាខេត្តហ៊ូណាន និងផ្តល់កិច្ចសហការយ៉ាងពេញលេញជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្មពូជស្រូវហាយប្រីដដ៏មានសារៈសំខាន់នេះ។

នាក្នុងឱកាសដ៏ប្រពៃនេះ តាងនាមឲ្យរាជរដ្ឋាភិ បាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរូបឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ បានសម្តែងនូវសេចក្តីរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអភិបាលខេត្ត មជ្ឈមណ្ឌលជាតិផលិតពូជស្រូវ ហូណាន និងវិស័យឯកជនដែលបានផ្តល់ឱកាសឲ្យគណៈប្រតិភូមកទស្សនកិច្ចសិក្សាស្រាវជ្រាវពីផលិតកម្មពូជស្រូវហាយប្រិដនៅខេត្តហ៊ូណានរយៈពេល ២ថ្ងៃកន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលនានាដែលខេត្ត និងមជ្ឈមណ្ឌលសម្រេចបាន។

លទ្ធផលដែលទទួលបានពីដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាខេត្តហ៊ូណាន មជ្ឈមណ្ឌល និងវិស័យឯកជននឹងខិតខំប្រឹងប្រែងអស់លទ្ធភាព ដើម្បីជួយគាំទ្រ និងអភិវឌ្ឍវិស័យកសិកម្មតាមរយៈជំរុញគម្រោងផលិតកម្មពូជស្រូវហាយប្រិដ ធ្វើដាំដុះ និងនាំចេញឲ្យទទួលបានជោគជ័យស្របតាមផែនការយុទ្ធសាស្ត្រ ផ្លូវមួយ ខ្សែក្រវាត់មួយ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការនាំពេញស្រូវអង្ករ។

ទន្ទឹមនឹងនេះ ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ បានផ្តល់ពុទ្ធិ និងបទពិសោធន៍ល្អៗជាច្រើនដែលអាចយក

មកធ្វើជាមូលដ្ឋានគ្រឹះក្នុងការកសាងគោលនយោបាយ ដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។

ជំនួបពិភាក្សាត្រូវបានបញ្ចប់ក្នុងបរិយាកាសយ៉ាងស្និទ្ធស្នាលបំផុតក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៤ ឧសភា ២០២៦ 440

កម្លាំងសាមគ្គីភាពបាតសមុទ្រ៖ អ្នកជ្រមុជទឹកស្ម័គ្រចិត្ត ១៧រូប សង្គ្រោះជម្រកធម្មជាតិកោះរ៉ុង ដោយប្រមូលឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ បានជិតកន្លះតោន

ទឹកចិត្តស្រឡាញ់បរិស្ថាន និងសាមគ្គីភាពដ៏ធំធេងរបស់ក្រុមអ្នកជ្រមុជទឹក បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរំដោះបាតសមុទ្រនៃឧទ្យានជាតិសមុទ្រប្រជុំកោះរ៉ុង ឱ្យរួចផុតពីការគំរាមកំហែងនៃកាកសំណល់។ នៅក្នុងយុទ្ធនាការ...
ចេញ​ផ្សាយ​ ២៤ ឧសភា ២០២៦ 391

លោកជំទាវ អ៊ឹម រចនា៖ «សកម្មភាពជាក់ស្តែង» ចុះមុជទឹកដើម្បីកាត់ និងប្រមូលមងក្រឡាធំៗ សំណល់ប្លាស្ទិកចេញពីតំបន់ផ្កាថ្ម និងស្មៅ​សមុទ្រ នឹងជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់​សត្វអណ្តើក​សមុទ្រ និងជីវចម្រុះផ្សេងៗ

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​​ធិការ និងជាអ្នកទទួលបន្ទុកការងារអភិរក្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 512

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំ វេទិកាសាធារណៈ ស្តីពី «ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នៅសាលាបុណ្យភូមិអណ្ដូងច្រុះ

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរលាប្អៀរ ស្រុករលាប្អៀរ...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 488

បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទសប្បាយរីករាយនឹងផលត្រីកើនឡើងគួរឱ្យកត់សម្គាល់នារដូវកាលនេះ!

បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទសប្បាយរីករាយនឹងផលត្រីកើនឡើងគួរឱ្យកត់សម្គាល់នារដូវកាលនេះ! ការកើនឡើងផលនេសាទ គឺជាសក្ខីភាពជាក់ស្តែងដែលបង្ហាញថា ការបង្រ្កាបយ៉ាងម៉ឺងម៉ាត់លើបទល្មើសនេសាទខុសច្បាប់...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 516

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជួបពិភាក្សាការងារជាមួយលោក Shannon Li ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយ...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 481

ឯកឧត្តម សៀក ឡេង នាយកគម្រោង CFAVC អមដំណើរថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច ចុះបង្ហាញវឌ្ឍនភាពឡជីវឧស្ម័ន និងកសិដ្ឋានវារីវប្បកម្មនៅខេត្តតាកែវ

ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ និងជានាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញអមដំណើរ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 479

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម

នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២២ ឧសភា ២០២៦ 621

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួប ឯកឧត្តមបណ្ឌិត ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២២ ឧសភា ២០២៦ 589

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី និងឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា អញ្ជើញចុះពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តចំនួនបី

នាថ្ងៃទី១៨-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និងឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៦ 714

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជេីញអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) ចុះបំពេញទស្សនកិច្ច និងសិក្សាពីសក្តានុពលកសិកម្ម និងផលិតកម្មសត្វនៅកម្ពុជា

នាថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញអមដំណើរ...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៦ 641

ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងគាំទ្រកសិករ សហគមន៍ កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងខេត្តកំពង់ស្ពឺ និងកំពង់ធំ

ចាប់ពីថ្ងៃទី១៩ ដល់២០ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការ ឯកឧត្តម សៀក ឡេង អនុ​រដ្ឋ​លេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៦ 612

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផ្ទះចិញ្ចឹមសត្វត្រចៀកកាំ និងកន្លែងកែច្នៃបឋមនិងវេចខ្ចប់សំបុកសត្វត្រចៀកកាំសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ

កាលពីព្រឹកថ្ងៃពុធ ទី២០ ឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផ្ទះចិញ្ចឹមសត្វត្រចៀកកាំ និងកន្លែងកែច្នៃប...