ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តត្បូងឃ្មុំក្នុងបំណងតាមដានល្បឿនបង្កបង្កើនផល និងជំរុញចលនាវារីវប្បកម្ម

ចេញ​ផ្សាយ​ ៤ កញ្ញា ២០២០ 3347

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរជាមួយដោយឯកឧត្តមរដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីជំនាញ បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តត្បូងឃ្មុំក្នុងបំណងតាមដានល្បឿនបង្កបង្កើនផល និងជំរុញចលនាវារីវប្បកម្ម។ សម្រាប់កម្មវិធីនាថ្ងៃនេះមានដូចខាងក្រោម៖

១- កម្មវិធីទី១៖

ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន ៤៣គ្រួសារ នៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ហើយពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណអភិបាលខេត្ត ប្រធានក្រុម ប្រឹក្សាស្រុក អភិបាលស្រុក ភូមិ បងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត។ លោកប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីវិស័យវារីវប្បកម្ម ផលិត កម្មសត្វ និងដំណាំរួមផ្សំនៅទូទាំងខេត្តថា ៖  ដើមឆ្នាំ២០២០ មានកសិករសរុប ១ ៨២៩ គ្រួសារ ចិញ្ចឹមត្រី និងកង្កែប ក្នុងបែរ ស្រះ និងតង់ប្លាស្ទិក ក្នុងនោះមាន ៥៩៧គ្រួសារ ទទួលបានជំនួយឧបត្ថម្ភគាំទ្រដោយគម្រោង។ ដោយឡែក កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE បានជួយផ្តល់ពូជ និងចំណីដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី កង្កែបក្នុងស្រះ ក្នុងបែរបាន ១៤បណ្តុំមាន ៤៧៣គ្រួសារ។ ព្រមជាមួយ គ្នានេះគម្រោងកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប និងគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជំហាន ២ បានបង្វែរខ្ទង់ចំណាយពីសកម្មភាពមិនបន្ទាន់មួយចំនួនមកអន្តរាគមន៍ជួយជនងាយរងគ្រោះពីជំងឺកូវីដ-១៩ តាមរយ:ការចិញ្ចឹមត្រី និងកង្កែបក្នុងអាងតង់ប្លាស្ទិកបានចំនួន ៤៤គ្រួសារ។ ចំពោះការចិញ្ចឹមសត្វ ៦ខែដើម ឆ្នាំខេត្តមានកសិដ្ឋានចិញ្ចឹមសត្វចំនួន ៨០កន្លែង (គោ ០៣ ជ្រូក ១៨ និងមាន់ ៥៨កន្លែង)។ ដំណាំ រួមផ្សំ ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មអនុវត្តបាន ៦១ ៨៨៥ហត ប្រមូលផលបាន ៤ ៨១០ហត។

ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ បានណែនាំ និងជំរុញឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខិតខំបង្កើនចលនាអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែសកម្មថែមទៀត ក្នុងនោះក៏មានអនុវិស័យវារីវប្បកម្ម ដើម្បីបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ធានាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារ តាមរយ:ការចិញ្ចឹមត្រី-កង្កែប ជាលក្ខណគ្រួសារក្នុងក្របខណ្ឌបច្ចេកទេសសមស្រប សាមញ្ញ ដោយប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុង ពេលនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ ភ្ជាប់ទៅនឹងការជំនួយឧបត្ថម្ភកូនត្រី-កូនកង្កែបនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថាជំនួយនេះគឺជាចំណែកមួយក្នុងការចូលរួមធានាសន្តិសុខស្បៀង ប៉ុន្តែដើម្បីធានាបាននូវការផ្គត់ផ្គង់ជីវភាពឲ្យបានគ្រប់គ្រាន់ អ្នកទទួលជំនួយត្រូវយកចិត្តទុកដាក់ចិញ្ចឹម មើល ថែរក្សាឲ្យបានចំរុងចំរើន ក្រៅពីនេះក៏គួរពិនិត្យលើការងារផ្សេងទៀតដូចជាចិញ្ចឹមមាន់ ធ្វើស្រែ ដាំបន្លែ និងឈើហូបផ្លែ (ក្នុងត្រពាំងមានត្រី លើដីមានបន្លែ ក្នុងស្រែមានស្រូវ) ទើបធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ។ ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរ និងមន្រ្តីជំនាញត្រូវចុះមកជួយជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វបន្ថែមទៀត ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង តាមរយ:ការបង្កើនសមត្ថភាពផលិត ប្រែក្លាយវិបត្តិទៅជាឱកាសមាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមគ្រួសារតាមគ្រប់រូបភាព។ ក្នុងនាមលោកជាប្រធានក្រុមការងារ លោកបានណែនាំអាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវចុះជាប់មូលដ្ឋានរបស់ខ្លួនដើម្បីធ្វើការពិនិត្យ តាមដាន និងរួមគ្នាដោះស្រាយបញ្ហាទាក់ទងការងារបង្កបង្កើនផលឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សម្រាប់ថ្ងៃនេះ ៤៣គ្រួសារ កសិករចិញ្ចឹមត្រីអណ្តែង ១៩គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រី ៧០០ ក្បាល ចំណី ១០០គ.ក្រ និងតង់ ១ កសិករចិញ្ចឹមកង្កែប ២៤គ្រួសារ គ្រួសារនីមួយៗទទួលបានកូនកង្កែប ៤០០ក្បាល ចំណី ១០០គ.ក្រ និងតង់១ និងថ្នាំវីតាម៉ីន ៣កញ្ចប់។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានជួយដោះស្រាយសំណើមួយចំនួនដូចជាសំលៀកបំពាក់ប្រជាការពារ ទូកម៉ាស៊ីនមួយគ្រឿង ធ្វើផ្លូវលំ និងដំបូលសាលាបុណ្យ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 41

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 54

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 187

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 205

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 220

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 365

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 384

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 391

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 438

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 573

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 727

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 718

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...