ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តត្បូងឃ្មុំក្នុងបំណងតាមដានល្បឿនបង្កបង្កើនផល និងជំរុញចលនាវារីវប្បកម្ម

ចេញ​ផ្សាយ​ ៤ កញ្ញា ២០២០ 3171

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរជាមួយដោយឯកឧត្តមរដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីជំនាញ បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តត្បូងឃ្មុំក្នុងបំណងតាមដានល្បឿនបង្កបង្កើនផល និងជំរុញចលនាវារីវប្បកម្ម។ សម្រាប់កម្មវិធីនាថ្ងៃនេះមានដូចខាងក្រោម៖

- កម្មវិធីទី១៖

ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន ៤៣គ្រួសារ នៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ហើយពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណអភិបាលខេត្ត ប្រធានក្រុម ប្រឹក្សាស្រុក អភិបាលស្រុក ភូមិ បងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត។ លោកប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីវិស័យវារីវប្បកម្ម ផលិត កម្មសត្វ និងដំណាំរួមផ្សំនៅទូទាំងខេត្តថា   ដើមឆ្នាំ២០២០ មានកសិករសរុប ៨២៩ គ្រួសារ ចិញ្ចឹមត្រី និងកង្កែប ក្នុងបែរ ស្រះ និងតង់ប្លាស្ទិក ក្នុងនោះមាន ៥៩៧គ្រួសារ ទទួលបានជំនួយឧបត្ថម្ភគាំទ្រដោយគម្រោង។ ដោយឡែក កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE បានជួយផ្តល់ពូជ និងចំណីដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី កង្កែបក្នុងស្រះ ក្នុងបែរបាន ១៤បណ្តុំមាន ៤៧៣គ្រួសារ។ ព្រមជាមួយ គ្នានេះគម្រោងកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប និងគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជំហាន បានបង្វែរខ្ទង់ចំណាយពីសកម្មភាពមិនបន្ទាន់មួយចំនួនមកអន្តរាគមន៍ជួយជនងាយរងគ្រោះពីជំងឺកូវីដ-១៩ តាមរយ:ការចិញ្ចឹមត្រី និងកង្កែបក្នុងអាងតង់ប្លាស្ទិកបានចំនួន ៤៤គ្រួសារ។ ចំពោះការចិញ្ចឹមសត្វ ៦ខែដើម ឆ្នាំខេត្តមានកសិដ្ឋានចិញ្ចឹមសត្វចំនួន ៨០កន្លែង (គោ ០៣ ជ្រូក ១៨ និងមាន់ ៥៨កន្លែង) ដំណាំ រួមផ្សំ ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មអនុវត្តបាន ៦១ ៨៨៥ហត ប្រមូលផលបាន ៨១០ហត។

ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ បានណែនាំ និងជំរុញឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខិតខំបង្កើនចលនាអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែសកម្មថែមទៀត ក្នុងនោះក៏មានអនុវិស័យវារីវប្បកម្ម ដើម្បីបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ធានាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារ តាមរយ:ការចិញ្ចឹមត្រី-កង្កែប ជាលក្ខណគ្រួសារក្នុងក្របខណ្ឌបច្ចេកទេសសមស្រប សាមញ្ញ ដោយប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុង ពេលនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ ភ្ជាប់ទៅនឹងការជំនួយឧបត្ថម្ភកូនត្រី-កូនកង្កែបនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថាជំនួយនេះគឺជាចំណែកមួយក្នុងការចូលរួមធានាសន្តិសុខស្បៀង ប៉ុន្តែដើម្បីធានាបាននូវការផ្គត់ផ្គង់ជីវភាពឲ្យបានគ្រប់គ្រាន់ អ្នកទទួលជំនួយត្រូវយកចិត្តទុកដាក់ចិញ្ចឹម មើល ថែរក្សាឲ្យបានចំរុងចំរើន ក្រៅពីនេះក៏គួរពិនិត្យលើការងារផ្សេងទៀតដូចជាចិញ្ចឹមមាន់ ធ្វើស្រែ ដាំបន្លែ និងឈើហូបផ្លែ (ក្នុងត្រពាំងមានត្រី លើដីមានបន្លែ ក្នុងស្រែមានស្រូវ) ទើបធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ។ ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរ និងមន្រ្តីជំនាញត្រូវចុះមកជួយជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វបន្ថែមទៀត ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង តាមរយ:ការបង្កើនសមត្ថភាពផលិត ប្រែក្លាយវិបត្តិទៅជាឱកាសមាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមគ្រួសារតាមគ្រប់រូបភាព។ ក្នុងនាមលោកជាប្រធានក្រុមការងារ លោកបានណែនាំអាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវចុះជាប់មូលដ្ឋានរបស់ខ្លួនដើម្បីធ្វើការពិនិត្យ តាមដាន និងរួមគ្នាដោះស្រាយបញ្ហាទាក់ទងការងារបង្កបង្កើនផលឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សម្រាប់ថ្ងៃនេះ ៤៣គ្រួសារ កសិករចិញ្ចឹមត្រីអណ្តែង ១៩គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រី ៧០០ ក្បាល ចំណី ១០០គ.ក្រ និងតង់ កសិករចិញ្ចឹមកង្កែប ២៤គ្រួសារ គ្រួសារនីមួយៗទទួលបានកូនកង្កែប ៤០០ក្បាល ចំណី ១០០គ.ក្រ និងតង់១ និងថ្នាំវីតាម៉ីន ៣កញ្ចប់។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានជួយដោះស្រាយសំណើមួយចំនួនដូចជាសំលៀកបំពាក់ប្រជាការពារ ទូកម៉ាស៊ីនមួយគ្រឿង ធ្វើផ្លូវលំ និងដំបូលសាលាបុណ្យ។

Other News
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 342

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 371

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 814

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 884

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 961

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 883

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 967

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 902

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 976

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1232

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1405

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...