នាឱកាសនេះ ភាគីទាំងពីរបានគូសបញ្ជាក់ ពីវឌ្ឍនភាពដ៏វិជ្ជមាននៃកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម ជាពិសេសលើការងារអនាម័យ និងភូតគាមអនាម័យ ដើម្បីធានានូវសុវត្ថិភាពចំណីអាហារ និងអនុលោមតាមស្តង់ដារចំណីអាហារ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបើកផ្លូវឱ្យមានការនាំចេញផលិតផលកសិកម្មផ្សេងទៀតពីកម្ពុជាទៅកាន់ទីផ្សារចិន សំដៅបង្កើនទំហំកសិ-ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពប្រជាកសិករកាន់តែប្រសើរឡើង៕