ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចូលរួមកម្មវិធីអាហារការងារពេលល្ងាច ជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃអគ្គរដ្ឋបាលគយចិន នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

ចេញ​ផ្សាយ​ ២២ មីនា ២០២៥ 424

នាល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកម្មវិធីអាហារការងារពេលល្ងាច ជាមួយលោកស្រី Guo Xueyan អគ្គនាយកទទួល បន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃអគ្គរដ្ឋបាលគយចិន នៅទីស្តីការអគ្គរដ្ឋបាលគយចិន។
នាឱកាសនេះ ភាគីទាំងពីរបានគូសបញ្ជាក់ ពីវឌ្ឍនភាពដ៏វិជ្ជមាននៃកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម ជាពិសេសលើការងារអនាម័យ និងភូតគាមអនាម័យ ដើម្បីធានានូវសុវត្ថិភាពចំណីអាហារ និងអនុលោមតាមស្តង់ដារចំណីអាហារ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបើកផ្លូវឱ្យមានការនាំចេញផលិតផលកសិកម្មផ្សេងទៀតពីកម្ពុជាទៅកាន់ទីផ្សារចិន សំដៅបង្កើនទំហំកសិ-ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពប្រជាកសិករកាន់តែប្រសើរឡើង៕

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12