លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំក្រុមការងារ ជួបសំណេះ​សំណាលជាមួយប្រជាកសិករជាង៦០នាក់ ផ្សព្វផ្សាយពីការចងក្រង​សហគមន៍​កសិកម្មទំនើបដំណាំស្រូវ នៅសាលាសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ

ចេញ​ផ្សាយ​ ២២ មករា ២០២៥ 87

នាយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ និងមន្រ្តីជំនាញ អាជ្ញាធរភូមិឃុំ បានជួបសំណេះ​សំណាល​​​​ជាមួយប្រជាកសិករជាង៦០នាក់ នៅសាលាសង្កាត់រកាកណ្ដាល ក្រុង​ក្រចេះ ខេត្តក្រចេះ។ ជំនួបនេះ ធ្វើឡើងតាមសំណើរបស់ប្រជាកសិករ ដែល​ចាប់​អារម្មណ៍ និងចង់ជ្រាបកាន់តែច្បាស់អំពីពូជស្រូវសែនក្រអូប០១ និងការចងក្រង​សហគមន៍​កសិកម្មទំនើប។

កម្មវិធីចាប់ផ្ដើមនៅវេលាម៉ោង៦ល្ងាច ដោយមានការបញ្ចាំងវីដេអូឯកសារ របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីត​នាយក​​រដ្ឋមន្ដ្រី អំពីកិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋា​ភិបាលកម្ពុជា​នាអាណត្តិ​កន្លង​មក និងប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃ​ព្រះរាជា​ណា​ចក្រកម្ពុជា អំពីកិច្ចអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាលអាណត្តិថ្មី នៅក្នុងវិស័យ​កសិកម្ម សម្រាប់កសិករ។ ជាមួយគ្នានោះក៏មានចាក់បញ្ចាំងវីដេអូ​ដែលពន្យល់​អំពីពូជ​ស្រូវសែនក្រអូប០១ និងការកសាងសហគមន៍កសិកម្មទំនើប ដោយ​ទទួល​បានការចាប់អារម្មណ៍ និងសំណួរផុលផុសពីអ្នកចូលរួមផងដែរ។

នាឱកាសជួបសំណេះសំណាល លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់​បន្ថែមពីសារៈ​សំខាន់​​​នៃការប្រើប្រាស់ពូជសុទ្ធ ជាពិសេសពូជយុទ្ធសាស្ត្ររបស់ខ្មែរ គឺពូជស្រូវ​សែន​ក្រអូប ដែលមានទីផ្សារល្អនិងមានស្ថិរភាពថ្លៃ ព្រមទាំងការចងក្រង​សហគមន៍កសិកម្មទំនើប តាមរយៈការចូលរួមគ្នាបង្កើតឡើង ដែលអាចធ្វើឱ្យ​មាន​​ផល​​ចំណេញច្រើន ដោយរៀបចំផែនការផលិត និងដោះស្រាយបញ្ហាខ្វះទុន ខ្វះបច្ចេក​ទេស ខ្វះទីផ្សារ ថ្លៃដើមផលិតខ្ពស់ និងផលប៉ះពាល់ពីការ​ប្រែប្រួលអាកាសធាតុ​ជាដើម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មករា ២០២៥ 88

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំក្រុមការងារ ជួបសំណេះ​សំណាលជាមួយប្រជាកសិករជាង៦០នាក់ ផ្សព្វផ្សាយពីការចងក្រង​សហគមន៍​កសិកម្មទំនើបដំណាំស្រូវ នៅសាលាសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ

នាយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួង...
ចេញ​ផ្សាយ​ ២២ មករា ២០២៥ 106

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញបន្តដឹកនាំក្រុមការងារចុះពិនិត្យការប្រមូលផលស្រូវរបស់ប្រជាកសិករ និងជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្មខេត្ត និងសហការី លោកមេឃុំ...
ចេញ​ផ្សាយ​ ២២ មករា ២០២៥ 103

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករ និងដេប៉ូធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម ស្ថិតនៅខេត្តសៀមរាប

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ខេត្តសៀមរាប មន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ២១ មករា ២០២៥ 148

ពលរដ្ឋនៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ សម្តែងការសប្បាយចិត្តចំពោះកិច្ចអន្តរាគមន៍ពីក្រសួងកសិកម្ម និងក្រសួងស្ថាប័នផ្សេងៗទៀត ចុះដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែ

ប្រជាកសិករនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ សម្តែងការ​សប្បាយ​ចិត្ត​ចំពោះកិច្ច​អន្តរាគមន៍​ពីក្រសួងកសិកម្ម និងក្រសួងស្ថាប័ន​ផ្សេងៗ​ទៀត ដែលបានចុះដោះស្រាយបញ្ហា​ខ្វះទឹកធ្វើស្រែ។...
ចេញ​ផ្សាយ​ ២១ មករា ២០២៥ 155

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញនាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តមរដ្ឋមន្រ្តី ជួយឧបត្ថម្ភដល់​ការ​បូមទឹកសង្រ្គោះដំណាំស្រូវ នៅភូមិព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ

នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួង...
ចេញ​ផ្សាយ​ ២១ មករា ២០២៥ 162

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ជួបសំណេះសំណាលជាមួយអាជីវករធាតុចូលកសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានជួបសំណេះសំណាលជាមួយអាជីវករធាតុចូលកសិកម្មជិត១០០នាក់...
ចេញ​ផ្សាយ​ ២១ មករា ២០២៥ 180

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងសំណេះសំណាលជាមួយកសិករ នៅក្នុងឃុំចំនួន២ និងរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកអភិបាលស្រុកចុងកាល់ មេឃុំ មេភូមិ មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ...
ចេញ​ផ្សាយ​ ២១ មករា ២០២៥ 162

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារផលិតកម្មកសិកម្ម និងការប្រមូលផលស្រូវក្នុងកំឡុងពេលបុណ្យចូលឆ្នាំចិន-វៀតណាម

នៅថ្ងៃទី២០ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារផលិតកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២១ មករា ២០២៥ 151

រោងម៉ាស៊ីនកិនស្រូវនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជួយប្រមូលទិញស្រូវពីប្រជាកសិករទោះលក់អង្ករមិនសូវដាច់

ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ៊ីវ សារុន លោក អ៊ីវ សានី ដែលមានទីតាំងនៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅតែបន្តជួយទិញទិញស្រូវពីប្រជាកសិករ ទោះរោងម៉ាស៊ីនរបស់លោកលក់អង្ករមិនសូវជាដាច់ក៏ដោយ។...
ចេញ​ផ្សាយ​ ២១ មករា ២០២៥ 168

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញដឹកនាំក្រុមការងារ​ចុះពិនិត្យការប្រមូលផលស្រូវរបស់ប្រជាកសិករ និងជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម​ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរដោយលោក​ សាន​ វួន​ អនុប្រធានមន្ទីរកសិកម្មខេត្ត​ និងសហការី​...
ចេញ​ផ្សាយ​ ២០ មករា ២០២៥ 220

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារចម្រុះចុះសិក្សា និងពិនិត្យស្ថានភាពផលិតកម្មដំណាំស្រូវ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរដោយឯកឧត្តម​ អេង​ ជាសាន​ អនុរដ្ឋលេខាធិការ​ លោក ព្រឹម​ រដ្ឋា​...