ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីភាពក្នុងពិធីការពារសារណាបទបញ្ចប់ការសិក្សារបស់និស្សិតវិទ្យាស្ថានជាតិកសិកម្ម នៅខេត្តកំពង់ចាម

ចេញ​ផ្សាយ​ ២៨ មីនា ២០២៥ 609

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការទទួលខុសត្រូវរួម បានអញ្ជើញជាអធិបតីភាពក្នុងពិធីការពារសារណាបទបញ្ចប់ការសិក្សារបស់និស្សិតផ្នែកអាហារូបករណ៍ជំនាន់ទី១៩ និងផ្នែកបណ្តុះបណ្តាលបន្តជំនាន់ទី២២ ឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងឱកាសនេះ​ ឯកឧត្តមរដ្ឋលេខាធិការ​ បានផ្តាំផ្ញេីដល់ថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការ​ទាំងអស់​ ត្រូវខិតខំពង្រីកសក្តានុពលការបង្រៀនប្រកបដោយប្រសិទ្ធភាព​ ជំរុញការស្រាវជ្រាវ​ ការច្នៃប្រឌិត​ដល់សិស្សនិស្សិត​ នាំយកនូវចំណេះដឹងថ្មី​ ភាសាបរទេស​ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា​។ លេីសពីនេះ​ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង​ មានទំនួលខុសត្រូវ​ មានវិជ្ជាជីវៈច្បាស់លាស់​ ព្រមជំរុញកិច្ចសហប្រតិបត្តិការជាតិ​ និងអន្តរជាតិ​ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋលេខាធិការ​ បានណែនាំដល់ក្មួយៗនិស្សិត​ ត្រូវចូលរួមគោរពបទបញ្ជាផ្ទៃក្នុងរបស់វិទ្យាស្ថាន​ ខិតខំរៀនសូត្រ​ បញ្ចេញឱ្យអស់សមត្ថភាពក្នុងការការពារសារណាបទ​ ដេីម្បីទទួលបានជោគជ័យ​ ជាពិសេសត្រូវជៀសឆ្ងាយពីគ្រឿងញៀន​ ដេីម្បីខ្លួនឯង​ គ្រួសារ​ និងសង្គមជាតិ៕

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12