ព័ត៌មានផ្សេងៗទៀត
ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ៊ីវ សារុន លោក អ៊ីវ សានី ដែលមានទីតាំងនៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅតែបន្តជួយទិញទិញស្រូវពីប្រជាកសិករ ទោះរោងម៉ាស៊ីនរបស់លោកលក់អង្ករមិនសូវជាដាច់ក៏ដោយ។ ម្ចាស់រោងម៉ាស៊ីនលក់អង្ករក្នុងស្រុករូបនេះ បញ្ជាក់បន្ថែមទៀតថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះរោងម៉ាស៊ីនកិនស្រូវរបស់លោកនៅតែបន្តទិញស្រូវរបស់ប្រជាកសិករដដែលមិនសម្រាកនោះទេ៕