ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៉ឹម ស៉ីថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ អមដោយ ឯកឧត្តម វ៉ា ពិសី និងថ្នាក់ដឹកនាំ លោក លោកស្រីសមាជិកក្រុមការងារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងគ្រួសារកងទ័ពដែលបានជម្លៀសមកទីទួលសុវត្ថិភាព នៅភូមិបឹងស្នោ និងភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះដែរ ក្រុមការងារបាននឹងកំពុងប្រចាំការនៅមូលដ្ឋាន ដេីម្បីបន្តសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕