ពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម

ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៦ 142

នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី "ការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម" ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី អគ្គនាយកដ្ឋានក្សេត្រសាស្រ្ត ថ្នាក់ដឹកនាំមន្ទីរ ប្រធានការិយាល័យ និងមន្រ្តីការិយាល័យនីតិកម្មកសិកម្មទាំង២៥រាជធានី ខេត្ត ដែលសរុបមានចំនួន100នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ១. ដើម្បីពង្រឹងសមត្ថភាពក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់មន្រ្តីអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម លើការគ្រប់គ្រងការធ្វើពាណិជ្ជកម្មថ្នាំកសិកម្មនិងជីកសិកម្ម ការលក់ដុំលក់រាយថ្នាំកសិកម្មនិងជីកសិកម្ម តាមបណ្តាដេប៉ូក្នុងរាជធានីខេត្តទូទាំងប្រទេស។ និង២. ពិភាក្សាលើបញ្ហាប្រឈមក្នុងការអនុវត្តការងារអធិការកិច្ចនៅថ្នាក់រាជធានី ខេត្ត និងរកដំណោះស្រាយសមស្របសំដៅលើកកម្ពស់ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីធានាបានគុណភាព សុវត្ថិភាព​ និងប្រសិទ្ធភាពជូនភាគីពាក់ព័ន្ធជាពិសេសកសិករ។

ឯកឧត្តមបណ្ឌិត ងិន​ ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត ក៏បានលើកទឹកចិត្តដល់សមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងមូល ចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ឱ្យបានផុសផុល ដើម្បីទទួលបាននូវធាតុចូលល្អៗជាគន្លឹះក្នុងការបំពេញបន្ថែម ពង្រឹងការអនុវត្តការងារឱ្យកាន់តែមុតស្រួច ចំទិសដៅ និងឆ្លើយតបនឹងចក្ខុវិស័យក្នុងការលើកកម្ពស់ការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម ដើម្បីគុណភាព សុវត្ថិភាព ការកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញសម្រាប់កសិករ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១ កក្កដា ២០២៦ 210

«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»៖យន្តការថ្មី ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងការគាំទ្រដល់សហគមន៍កសិកម្មទំនើប ទូទាំងប្រទេស

នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»...
ចេញ​ផ្សាយ​ ១ កក្កដា ២០២៦ 288

ត្រីមេពូជ កូនត្រី និងវារីសត្វពូជចំនួនសរុបជាង២០ប្រភេទ ប្រមាណជា ១,៥លានក្បាលត្រូវបានលែងចូលបឹងធម្មជាតិទន្លេវ៉ៃគោ នៅខេត្តស្វាយរៀង ក្នុងកម្មវិធីទិវាមច្ឆជាតិ១ កក្កដា លើកទី២១

នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កម្មវិធីទិវាមច្ឆជាតិ ១កក្កដា លើកទី២១ បានប្រារព្ធធ្វើឡើងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...
ចេញ​ផ្សាយ​ ១ កក្កដា ២០២៦ 384

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមជាអធិបតីភាព​ក្នុង​ពិធីបើក«ពិព័រណ៍កសិផលខ្មែរ» នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ តោ ពិឡា រដ្ឋលេខា​ធិការ​ក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៦ 435

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទណែនាំឱ្យអង្គភាពជំនាញ​ និងមន្ទីររាជធានី-ខេត្តបង្កេីនសកម្មភាពអធិការកិច្ចជី​ និងថ្នាំកសិកម្ម

នៅថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចលើការគ្រប់គ្រងជី និងថ្នាំកសិកម្ម​...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៦ 448

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាគណៈអធិបតីក្នុង​សិក្ខា​សាលាពិគ្រោះយោបល់ ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្ថិភាព និងភាតរភាព» នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈ​អធិបតី​ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៦ 468

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញចូលរួមកិច្ចប្រជុំលើការងារ​បង្ក្រាប​បទល្មើសនេសាទខុសច្បាប់ គ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាប នៅ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អមដំណើរដោយ ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លិកា និង ឯកឧត្ដម ពុំ សុថា អគ្គនាយក នៃអគ្គនាយកដ្ឋានជលផល...
ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 616

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចសន្ទនាគោល​នយោ​បាយស្តីពី «ការស្រាវជ្រាវនវានុវត្តន៍ដឹកនាំដោយកសិករ ដើម្បីជំរុញការ​ផ្លាស់​ប្តូរ​ប្រកបដោយចីរភាពនៃកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារ»

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី​បើកកិច្ច​សន្ទនាគោលនយោបាយស្តីពី...
ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 628

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី​ «ការពិនិត្យលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង​ លើវិស័យកសិកម្ម»

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង...
ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 681

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល និងក្រុមការងារ អញ្ជើញចុះពិនិត្យការដាំដុះដំណាំកសិកម្មនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងលោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម និងសហការី មន្រ្តីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 695

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម»​ ដល់មន្រ្តីកសិកម្មឃុំ​ សង្កាត់​ ជាជនបង្គោល ចំនួន៧ខេត្ត

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម​ យ៉ង​ សាំងកុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី​ «ការប្រមូល...
ចេញ​ផ្សាយ​ ២៧ មិថុនា ២០២៦ 869

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំមន្ត្រីជំនាញទទួលជួបពិភាក្សាជាមួយគណៈប្រតិភូអង្គការ UNESCO លើគម្រោងលើកកម្ពស់ចីរភាពទឹកក្រោមដីឆ្លងដែនកម្ពុជា-វៀតណាម

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបជាមួយគណៈប្រតិភូអង្គការ...