ថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានគាំទ្រពី Agriculture Services Programme for Innovation, Resilience and Extension ដែលហៅកាត់ថា ASPIRE និង Food and Agriculture Organization ដែលហៅកាត់ថា FAO បានរៀបចំសិក្ខាសិលាពិគ្រោះយោបល់ស្តីពី “ផែនការយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍកសិ-ឧស្សាហកម្មឆ្នាំ២០១៩-២០៣០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឈាង ចាន អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅភោជនីយដ្ឋានទន្លេបាសាក់II។ សិក្ខាសាលានេះការអញ្ជើញចូលរួមពីប្រធាន/អនុប្រធានមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានគោលបំណងដើម្បី ពិនិត្យ និងពិភាក្សាសម្រាប់ប្រមូលធាតុចូលបន្ថែមពាក់ព័ន្ធនឹង វិស័យកសិ-ឧស្សាហកម្ម ដើម្បីបញ្ជូលទៅលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ឆ្នាំ២០១៩-២០៣០។