-នៅព្រឹកថ្ងៃពុធ ១ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរីដឹកនាំដោយ លោក ម៉ៅ សុភារ៉េត អគ្គាធិការរង លោកអធិការ លោក ប្រធានការិយាល័យ និងមន្ត្រី នៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីការិយាល័យទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានបើកកិច្ចប្រជុំចុះធ្វើអធិការកិច្ចលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី និងពិនិត្យលើចំណុចខ្វះខាតមួយចំនួនរបស់មន្ទីរដែលក្រសួងបានណែនាំឱ្យកែលម្អកន្លងមក និងពិនិត្យលើចំណុចខ្វះខាតមួយចំនួនរបស់មន្ទីរដែលក្រសួងបានណែនាំឱ្យកែលម្អកន្លងមក។
-កិច្ចប្រជុំបានចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។