ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា នៅក្នុងឆ្នាំ២០២៤កន្លងទៅ ក្រសួងកសិកម្មបានជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន១០០០នាក់បន្ថែមទៀត លើមន្ត្រីកសិកម្មឃុំចំនួន២៥០នាក់ ដែលក្រសួងជ្រើសរើសកាលពីឆ្នាំ២០២៣។ ការជ្រើសរើសនេះ ធ្វើឡើងដោយមានតម្លាភាព ក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួងមុខងារសាធារណៈ។ ការថ្លែងបែបនេះ គឺនៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕